- 2021-04-14 00:54:28
- បាល់ទាត់
Tuchel ចង់ឱ្យ Real Madrid ឈ្នះ Liverpool ដើម្បីបានមកប៉ះ Chelsea
- 2021-04-14 00:54:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tuchel ចង់ឱ្យ Real Madrid ឈ្នះ Liverpool ដើម្បីបានមកប៉ះ Chelsea
ចន្លោះមិនឃើញ
ក្រុមតោខៀវ Chelsea បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ហើយ បើទោះជើងទី២ចាញ់ Porto ១-០ ក៏ដោយ ព្រោះកាលពីជើងទី១កន្លងទៅ ពួកគេឈ្នះ ២-០។
នេះជាការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងហើយសម្រាប់ក្រុម Chelsea គិតចាប់តាំងពីឆ្នាំ២០១៤មក។ ដោយការឡើងទៅវគ្គនេះដែរ លោក Thomas Tuchel មើលឃើញថាក្រុមរបស់លោកមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រជែងជាមួយក្រុមដទៃទៀតនៅវគ្គ៤ក្រុមចុងក្រោយ។ ដោយវគ្គនោះ ក្រុមរបស់លោក នឹងអាចប៉ះ Real Madrid ឬ Liverpool ។
ក្នុងចំណោមក្រុមទាំងពីរនេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ចង់ប៉ះក្រុម Real Madrid ជាង Liverpool ។ លោកថា ការប៉ះក្រុមលីគជាមួយគ្នាមិនល្អនោះទេ លោកចង់ប៉ះក្រុមមកពីលីគខាងក្រៅវិញល្អជាង។ ដូច្នេះ Chelsea ចង់ប៉ះជាមួយ Real Madrid នៅវគ្គ៤ក្រុមចុងក្រោយ៕