• 2021-04-14 00:38:53
  • បាល់ទាត់

Neymar ​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​ក្រោយ​ទម្លាក់ Bayern Munich ​បាន​

  • 2021-04-14 00:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម PSG ​បាន​ទម្លាក់​ក្រុម Bayern Munich ​ពី​ក្របខណ្ឌ UEFA Champions League ​ហើយ ​បើ​ទោះ​ជា​ចាញ់ ០-១ ​នៅ​ជើង​ទី​២​ក៏​ដោយ ព្រោះ​ជើង​ទី​១ ពួកគេ​ឈ្នះ​ក្នុង​លទ្ធផល ​២-៣។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​បើ​ទោះ​ជា​នៅ​ក្នុង​ដី​របស់​ក្រុម PSG ​មែន ប៉ុន្តែ​ក្រុម Bayern Munich ​ក៏​ធ្វើ​បាន​ល្អ​ដែរ។ ​ពួកគេ​រក​គ្រាប់​បាល់​បាន​នៅ​នាទី​៤០ ​ដោយ Moting ​។ ​យ៉ាងណាមិញ ​ដោយសារ​តែ​រក​បាន​តែ​១​គ្រាប់​នេះ​ហើយ ​ទើប​បាន​ជា​ក្រុម Bayern Munich ​មិន​អាច​ឡើង​វគ្គ​បន្ដ​បាន​ទេ ព្រោះ​ក្នុង​ដី​ខ្លួន​ឯង ពួកគេ​ចាញ់ PSG ​២-៣ ​ទៅ​ហើយ​នោះ។

​ក្រោយ​ពី PSG ​យក​ឈ្នះ Bayern Munich ​បាន ​ខ្សែ​ប្រយុទ្ធ Neymar ​រំភើប​ចិត្ត​ខ្លាំង​មែនទែន ដោយ​សឹង​តែ​ស្រក់​ទឹក​ភ្នែក​ទៅ​ហើយ។ ​នេះ​ជា​ការ​សងសឹក​បាន​វិញ​របស់ PSG ​ព្រោះ​ឆ្នាំ​មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​ពួកគេ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​របស់​លោក Flick ​នេះ​ឯង ​បាត់​ឱកាស​យក​ពាន UCL ​៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់