• 2021-04-13 12:48:57
  • បាល់ទាត់

Sancho នៅ​តែ​មិន​អាច​មក​ជួយ​ Dortmund ក្នុង​ប្រកួត​ UCL តទល់​នឹង​ Man City ស្អែក​នេះ​ទេ​

  • 2021-04-13 12:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Borussia Dortmund កីឡាករ​ Jadon Sancho នឹង​មិន​អាច​មក​ជួយ​ក្លឹប​ក្នុង​ការ​ប្រកួត​ UEFA Champions League ជើង​ទី២​ តទល់​នឹង​ក្លឹប​ Manchester City នៅ​ថ្ងៃ​ស្អែក​នេះ​ទេ​ នេះ​បើ​តាម​លោក​ Edin Terzic គ្រ​បង្គោល​ស្ដី​ទី​ របស់​ក្លឹប​នេះ​ផ្ទាល់​។

មូលហេតុ​ដែល​កីឡាករ​នេះ​ ​មិន​អាច​ចូលរួម​​ប្រកួត​ខាង​លើ​ដោយ​សារ​តែ​ បញ្ហា​របួស​សាច់​ដុំ​ជើង​នៅ​តែ​បន្ត​ ដែល​តម្រូវ​ឲ្យ​ព្យាបាល​ និង​សម្រាក​បន្ត​ទៀត​មួយ​រយៈ​។

យ៉ាង​ណា​ក្ដី​នៅ​ក្នុង​ពេល​នេះ​ Sancho អាច​មក​ហ្វឹកហាត់​បាល់​ជា​មួយ​មិត្ត​រួម​ក្រុម​ជា​ធម្មតា​វិញ​ហើយ​ ក្រោយ​មាន​របួស​នេះ​តាំង​ពី​ថ្ងៃ​ទី​០៣ ខែ​មីនា​ ឆ្នាំ​២០២១​ មក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ប្រកួត​ខាង​លើ​ជើង​ទី​១ Man City បាន​ឈ្នះ​ Dortmund ក្នុង​លទ្ធផល​ ២-១៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី