- 2021-04-13 07:06:56
- បាល់ទាត់
មុនពេលឈានដល់ការធ្វើតេស្តរកកូវីដ ម្ដាយក្មេក សុខ សុវណ្ណ ចេញរោគសញ្ញាបែបនេះ
- 2021-04-13 07:06:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនពេលឈានដល់ការធ្វើតេស្តរកកូវីដ ម្ដាយក្មេក សុខ សុវណ្ណ ចេញរោគសញ្ញាបែបនេះ
ចន្លោះមិនឃើញ
ម្ដាយក្មេករបស់ សុខ សុវណ្ណ អតីតខ្សែការពារជម្រើសជាតិកម្ពុជាបានឆ្លងកូវីដ ១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយមានសភាពហត់ខ្លាំងតាំងពីចូលសម្រាកពេទ្យមកម្ល៉េះ។
យ៉ាងណាទាក់ទងរោគសញ្ញាចេញដំបូង សុវណ្ណ បានរៀបរាប់ថា «ដំបូងក្ដៅខ្លួនបង។ ក្រោយមកដាក់សេរ៉ូមមួយផ្លោកចុះត្រជាក់។ ដាក់សេរ៉ូមមួយផ្លោកទៀតអស់ពីក្ដៅចេញក្អក អស់ពីក្អកចេញដង្ហក់់ហាក់មានសភាពហត់ខ្លាំងតែម្ដង»។ ក្រោយពេលចេញដង្ហក់ក៏ចាប់ផ្ដើមសង្ស័យកូវីដ ហើយក្រោយយកទៅដល់ពេទ្យមិត្តភាពខ្មែរសូវៀត ក៏ធ្វើតេស្តរកមេរោគកូវីដតែម្ដង។ ជាលទ្ធផលគឺវីជ្ជមានកូវីដ១៩ពិតមែន។
ដើមហេតុនៃការឆ្លងកូវីដ គឺម្ដាយក្មេករបស់ សុខ សុវណ្ណ ធ្លាប់បានទៅទិញឥវ៉ាន់នៅផ្សារអូឬស្សីកាលអំឡុងថ្ងៃទី២ និងថ្ងៃទី៣ ហើយពេលមកដល់ផ្ទះវិញក៏ចេញអាការៈក្ដៅខ្លួន។ រំលឹកថា ម្ដាយក្មេករបស់ សុវណ្ណ ហាក់មានសភាពហត់ខ្លាំងដោយសារធ្លាប់មានបញ្ហាជំងឺហត់ប្រចាំកាយ៕