• 2021-04-13 04:04:42
  • បាល់ទាត់

Conceicao ​ថា Porto ​នឹង​វាយ​បក​ទម្លាក់ Chelsea ​ចេញ​ពី UCL ​យប់​នេះ​

  • 2021-04-13 04:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Conceicao ​គ្រូ​បង្វឹក​ក្រុម Porto ​មាន​ទំនុក​ចិត្ត​ថា​កូន​ក្រុម​របស់​ខ្លួន ​នឹង​អាច​យក​ឈ្នះ​លើ​ក្រុម Chelsea ​នៅ​រាត្រី​នេះ​វិញ​បាន ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​ក្រុម Porto ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Chelsea ​លេង​នៅ​ទឹក​ដី​កណ្ដាល Sevilla ​ដដែល សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​ក្រោយ​ពី​ចាញ់​ជើង​ទី​១​ក្នុង​លទ្ធផល ២-០ ​ហើយ។ ​យ៉ាងណាមិញ ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ ​ក្រុម Porto ​មាន​ទំនុក​ចិត្ត​ថា​ពួកគេ​នឹង​ធ្វើ​បាន​ល្អ ​ហើយ​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន ដោយ​វាយ​បក​លើ​ក្រុម​តោ​ខៀវ​វិញ។

លោក Conceicao ​គ្រូ​បង្វឹក​របស់​ក្រុម Port

​លោក Conceicao ​គ្រូ​បង្វឹក​របស់​ក្រុម Porto ​បាន​និយាយ​ថា​៖ “យើង​កំពុង​មាន​ទំនុក​ចិត្ត ​យើង​ដឹង​ថា​យើង​នឹង​ជួប​ផល​លំបាក​សម្រាប់​ប្រកួត​នេះ ប៉ុន្ដែ​យើង​មក​ទី​នេះ​ដើម្បី​ប្រកួត​និង​យក​ជ័យជម្នះ។ ​DNA ​របស់​ក្លឹប​យើង​គឺ​តែងតែ​មាន​សង្ឃឹម ​និង​ផ្ដល់​គ្រប់​យ៉ាង​នៅ​លើ​ទីលាន។ នៅ​សល់​៩០​នាទី​ទៀត​សម្រាប់ Porto ​យើង​តែងតែ​រួច​រាល់​សម្រាប់​ប្រយុទ្ធ ​និង​ប្រយុទ្ធ”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី