- 2021-04-13 02:44:58
- បាល់ទាត់
មិនមែនមានតែ Real ទេ ក្លឹបយក្ស២ផ្សេងទៀត កំពុងចាប់អារម្មណ៍ Lingard
- 2021-04-13 02:44:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនមានតែ Real ទេ ក្លឹបយក្ស២ផ្សេងទៀត កំពុងចាប់អារម្មណ៍ Lingard
ចន្លោះមិនឃើញ
Jessi Lingard ត្រូវបានរាយការណ៍កំពុងមានការចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅអឺរ៉ុបក្នុងនោះមាន Real Madrid, PSG និង Inter Milan។
កីឡាករវ័យ២៨ឆ្នាំដែលចូលរួមជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United កាលពីខែមករា រកបាន៨គ្រាប់ ក្នុងការបង្ហាញខ្លួន៩ប្រកួត និងត្រូវបានកោះហៅចូលជម្រើសជាតិអង់គ្លេសវិញកាលពីខែមុន។
គេបានបន្តភាពលេចធ្លោរបស់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយរកបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៣-២ លើ Leicester។ នៅពេលនេះបើតាមប្រភព ESPN បានឲ្យដឹងថា ក្លឹបយក្សនៅអឺរ៉ុបជាច្រើនកំពុងសម្លឹងមើលស្ថានភាពរបស់ Lingard មុនទីផ្សារដោះដូរកីឡាកររដូវក្ដៅបើក។
តាមពិតទៅ West Ham ក៏ចង់ចុះកុងត្រាយក Lingard ជាអចិន្ត្រៃយ៍ ហើយករណីនេះអាចនឹងមានភាគរយកាន់តែខ្ពស់ ប្រសិនបើពួកគេបានទៅលេងនៅ Champions League។ Lingard នៅសល់កុងត្រារយៈពេល១ឆ្នាំទៀតនៅ United៕