• 2021-04-11 00:56:03
  • បាល់ទាត់

Koeman ​ថា ប៉េណាល់ទី​ឱ្យ​ច្បាស់​ចែស ​តែ​អាជ្ញាកណ្ដាល​មិន​ឱ្យ​

  • 2021-04-11 00:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Real Madrid ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​នៅ​តង់​ទី​១ ​ក្រុម Real Madrid ​រក​បាន​២​គ្រាប់​មុន​ទៅ​ហើយ ​ដោយ Benzema ​១​គ្រាប់ ​និង Toni Kroos ​១​គ្រាប់។ ​ខណៈ​ដែល​ឈាន​ដល់​តង់​ទី​២​វិញ ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​រក​បាន​គ្រាប់​បាល់​១​គ្រាប់​វិញ ​ហើយ​ចប់​ការ​ប្រកួត​ចាញ់​ក្រុម Real Madrid ​ក្នុង​លទ្ធផល ២-១ ​នេះ​ឯង។

​យ៉ាងណាមិញ​ក្នុង​ការ​ប្រកួត​គេ​សង្កេត​ឃើញ​ថា​មាន​កំហុស​បន្តិចបន្ដួច​កើត​ឡើង​ដែរ ដែល​ធ្វើ​ឱ្យ​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​តវ៉ា​ជា​ខ្លាំង។ ​លោក ​បាន​អះអាង​ថា​ Mendy ​បង្ក​កំហុស ​Braithwaite ​នៅ​តំបន់​គ្រោះ​ថ្នាក់ ​ហើយ​បាល់​នោះ​សម​បាន​បាល់​ប៉េណាល់ទី ប៉ុន្តែ​អាជ្ញាកណ្ដាល​បែរ​ជា​មិន​ឱ្យ​ទៅ​វិញ។ បាល់​នោះ ​ប៉េណាល់ទី ​ច្បាស់​ណាស់៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់