• 2021-04-10 03:00:35
  • បាល់ទាត់

បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​របស់ Real និង Barca ដែល​ត្រូវ​ប៉​គ្នា​យប់​នេះ

  • 2021-04-10 03:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid នឹង​យក​កីឡដ្ឋាន Alfredo Di Stefano ទទួល​ក្រុម​ប្រជែង Barcelona ក្នុង​សប្ដាហ៍​ទី​៣០​នៃ​ពាន​រង្វាន់ La Liga រាត្រី​នេះ​ម៉ោង​២:០០​នាទី​រំលង​អាធ្រាត្រ។

Madrid នឹង​ត្រូវ​អវត្តមាន​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard សម្រាប់​ប្រកួត​ដែល​គេ​ឲ្យ​ឈ្នោះ​ថា El Clasico។ កីឡាករ​សញ្ជាតិ​ប៊ែហ្សុិក​​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ប៉ុន្តែ​ក្លឹប​​មើល​ឃើញ​ថា គេ​មិន​ទាន់​ជា​ពី​របួស​បាន​ពេញលេញ​នៅ​ឡើយ​ទេ។

ខ្សែ​ការពារ​កណ្ដាល Gerard Pique ត្រូវ​បាន​លោក Ronald Koeman ដាក់​ក្នុង​បញ្ជី​​​ឈ្មោះ​កីឡាករ​របស់ Barcelona ដើម្បី​ត្រៀម​ប៉ះ​ជាមួយ Real។ យ៉ាងណាមិញ របួស​របស់​កីឡាករ​រូប​នេះ​មិន​ទាន់​ជា​ប្រសើរ​នៅ​ឡើយ​ទេ ដូច្នេះ​អាច​នឹង​មិន​​ជាប់​ជម្រើស​១១​នាក់​ឡើយ។​ ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម​ទាំង​ពីរ៖

ម្ចាស់​ផ្ទះ Real Madrid

អ្នក​ចាំទី: Thibaut Courtois, Andriy Lunin, Diego Altube

ខ្សែការពារ: Eder Militao, Nacho Fernandez, Marcelo, Alvaro Odriozola, Ferland Mendy

ខ្សែ​បម្រើ: Toni Kroos, Luka Modric, Casemiro, Fede Valverde, Isco

ខ្សែ​ប្រយុទ្ធ: Karim Benzema, Marco Asensio, Lucas Vazquez, Vinicius Junior, Mariano Diaz, Rodrygo Goes

ក្រុម​ភ្ញៀវ Barcelona

អ្នក​ចាំទី: Marc-Andre ter Stegen, Inaki Pena, Arnau Tenas

ខ្សែការពារ: Sergino Dest, Gerard Pique, Ronald Araujo, Clement Lenglet, Jordi Alba, Sergi Roberto, Samuel Umtiti, Junior Firpo, Oscar Mingueza

ខ្សែ​បម្រើ: Sergio Busquets, Miralem Pjanic, Riqui Puig, Pedri, Frenkie de Jong, Ilaix Moriba

ខ្សែ​ប្រយុទ្ធ: Antoine Griezmann, Martin Braithwaite, Lionel Messi, Ousmane Dembele, Francisco Trincao៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់