- 2021-04-07 04:13:47
- បាល់ទាត់
អ៊ុំ វិចិត្រ សុំទោសកាយវិការរបស់ខ្លួនម្សិលមិញ ដោយលើកហេតុផល...
- 2021-04-07 04:13:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ វិចិត្រ សុំទោសកាយវិការរបស់ខ្លួនម្សិលមិញ ដោយលើកហេតុផល...
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ក្លឹបភ្នំពេញក្រោន អ៊ុំ វិចិ្រត បានសរសេរបង្ហោះសុំទោសទៅកាន់អ្នកគាំទ្រ ដោយសារកាយវិការរបស់ខ្លួន ដែលសម្ដែងចេញកាលពីម្សិលមិញហាក់មិនសមរម្យ។
អតីតអ្នកចាំទីជម្រើសជាតិកម្ពុជាខាងលើបានសរសេរថា «សុំទោសចំពោះកាយវិការមិនសមរម្យរបស់ខ្ញុំកាលពីម្សិលមិញ ព្រោះតែទឹកដីមួយនេះហើយ ធ្លាប់ផ្តល់ភាពឈឺចាប់អោយខ្ញុំខ្លាំងបំផុតក្នុងជីវិតបាល់ទាត់ ស្ទើរតែមិនអាចបំភ្លេចវាបាន ទើបខ្ញុំពិបាកគ្រប់គ្រងអារម្មណ៍ជាងការប្រកួតណាៗទាំងអស់»។ ទាក់ទងចំណុចនេះ វិចិ្រត មិនអាចបញ្ជាក់បន្ថែមបានទេ ដោយសារវាជារឿងផ្ទាល់ខ្លួនរបស់គេ។
ការសុំទោសនេះបន្ទាប់ពីមានការប៉ះទង្គិចនៅចុងម៉ោងកាលពីម្សិលមិញជាមួយកីឡាករបឹងកេត ហើយ អ៊ុំ វិចិត្រ ហាក់សម្ដែងអារម្មណ៍ខឹងខ្លាំង ស្ទើរតែបង្កើតហឹង្សារ។ យ៉ាងណាការប្រកួតត្រូវបានបញ្ចប់ទៅដោយរលូន ដោយភ្នំពេញក្រោន ឈ្នះ បឹងកេត ២- ១ ក្នុងការប្រកួតសប្ដាហ៍ទី៣ របស់ខ្លួននៅទឹកដីរបស់បឹងកេត៕