• 2021-04-07 03:03:45
  • បាល់ទាត់

Zidane៖ Juventus នៅ​តែ​សំខាន់​សម្រាប់​ខ្ញុំ អ៊ីតាលី​គឺ​ជា​បេះដូង​របស់ខ្ញុំ

  • 2021-04-07 03:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​លោក Zindedine Zidane បាន​និយាយ​ថា លោក​នៅ​តែ​នឹក​គិត​ដល់​អតីត​ក្រុម​ចាស់ Juventus ហើយ​មិន​បដិសេធ​ឡើយ​ចំពោះ​លទ្ធភាព​អាច​ត្រឡប់​ទៅ​កាន់​ប្រទេស​អ៊ីតាលី។

និយាយ​បន្ទាប់​ពី​ជួយ Real Madrid យក​ឈ្នះ ៣-១ លើ Liverpool ក្នុង​ពាន​រង្វាន់ Champions League កាល​ពី​យប់​មិញ Zidane ត្រូវ​បាន​សម្ភាសន៍​ដោយ​អ្នក​កាសែត​អ៊ីតាលី។ បុរស​សញ្ជាតិ​បារាំង​​ត្រូវ​បាន​សួរ​ថា តើ​មាន​នឹក​ប្រទេស​អ៊ីតាលី​ទេ?

លោក​បាន​ឆ្លើយ​ថា៖ “អ៊ីតាលី​គឺ​ជា​បេះដូង​របស់​ខ្ញុំ​។ ខ្ញុំ​បាន​ចំណាយ​ពេល​៥​ឆ្នាំ​នៅ​ទីក្រុង Turin ហើយ Juventus នៅ​តែ​សំខាន់​សម្រាប់​ខ្ញុំ។ អនាគត​ទៅ​ដឹក​នាំ​ Juve? សម្រាប់​​ពេល​នេះ ខ្ញុំ​នៅ​ Madrid ពួកយើង​នឹង​ឃើញ​ពេល​អនាគត”។

អនាគត​របស់ Zidane នៅ Real Madrid កំពុង​តែ​ស្រពិចស្រពិល​ ហើយ​សម្ដី​ខាង​លើ​របស់​លោក​​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ខាង​អ៊ីតាលី៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់