• 2021-04-06 13:06:04
  • បាល់ទាត់

Koeman ចង់​ឲ្យ​ Dembele នៅ​បន្ត​ជា​មួយ​ Barca ខណៈ​ពេល​ដែល​ Man Utd ទាក់​ទង​ចង់​បាន​

  • 2021-04-06 13:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronald Koeman អ្នក​ចាត់​ការ​ក្លឹប​ Barcelona បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ លោក​ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Ousmane Dembele នៅ​បន្ត​ជា​មួយ​ក្លឹប​លោក​ទៀត​នៅ​រដូវកាល​ក្រោយ​ៗ​។

លោក​ Koeman បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​ឲ្យ​ Dembele គេ​នៅ​បន្ត​លេង​ជា​មួយ​យើង​ទៀត​នៅ​រដូវកាល​ក្រោយ​ៗ​។ គេ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប​របស់​យើង​ "។

លោក​បាន​បន្ត​ថា​៖" មើល​តែ​ថ្ងៃ​នេះ​ដឹង​ហើយ​ ក្នុង​ការ​ប្រកួត​តទល់​នឹង​ក្លឹប​ Valladolid ក្របខ័ណ្ឌ​ La Liga លទ្ធផល​ឈ្នះ​ ១-០ នេះ​គឺ​ Dembele គេ​ធ្វើ​បាន​ល្អ​ណាស់​ គេ​ជា​អ្នក​រក​គ្រាប់​បាល់​ឲ្យ​យើង​។ និយាយ​ទៅអ្វីដែល​អស្ចារ្យ​បំផុត​សម្រាប់​គេ​គឺ​ មានរាងកាយ​កាន់​តែខ្លាំង​ ហើយ​លេង​ក្នុង​ប្រកួត​ជាប់ៗ​ច្រើន​បាន​ "។

Dembele នឹង​ដាច់​កុងត្រា​ជា​មួយ​ Barca នៅ​ឆ្នាំ​ក្រោយ​ ខណៈ​ពេល​ដែល​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ កីឡាករ​នេះ​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បាន​ដូច​ជា​ក្លឹប​ Manchester United និង​ Juventus ចង់​បាន​សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់