• 2021-04-06 07:48:53
  • បាល់ទាត់

Klopp ​អាច​ដាក់ទាំង៤​នាក់​​តែ​ម្ដង ​ដើម្បី​ចាត់ការ Real Madrid ​យប់​នេះ​

  • 2021-04-06 07:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp ​មាន​ជម្រើស​ប្រើ​ខ្សែ​ប្រយុទ្ធ​ទាំង​៤​នាក់​ខាង​លើ​តែ​ម្ដង ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Real Madrid ​នៅ​យប់​នេះ។

​​ក្រុម Liverpool ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Real Madrid ​នៅ​រាត្រី​នេះ​ហើយ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​នេះ​ជា​ប្រកួត​ស្វិតស្វាញ​ខ្លាំង​សម្រាប់​ក្រុម​ទាំង​ពីរ​មិន​ខាន ព្រោះ​ពួកគេ​ទើប​ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ឆ្នាំ​២០១៨​កន្លង​ទៅ ​ដោយ​កាល​នោះ Salah ​របួស ​និង​ក្រុម Liverpool ​ចាញ់​ក្នុង​លទ្ធផល ​៣-១។

​សម្រាប់​លើក​នេះ​វិញ ​ក្រុម Liverpool ​ដែល​កំពុង​ធ្វើ​បាន​ល្អ​នោះ ​ហាក់​មាន​ប្រៀប​ជាង​ក្រុម Real Madrid ​ដែល​កំពុង​មាន​បញ្ហា​កីឡាករ​របួស។ ​ស្រប​ពេល​ក្រុម​ហង្ស​ក្រហម ​ពេញ​ជើង​តែ​ម្ដង​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ ដែល​៤​នាក់ Mo Salah, Sadio Mane, Diogo Jota និង ​Roberto Firmino ​សុទ្ធ​តែ​អាច​លេង​បាន។ ​ជា​ពិសេស Jota ​ដែល​កំពុង​ក្ដៅ​ម៉ាស៊ីន​ស្រាប់ ​ធ្វើ​បាន​ល្អ​ណាស់​នៅ​ប៉ុន្មាន​ចុង​ក្រោយ​ទាំង​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​និង​ក្រុម Liverpool ​។ ​

​ដូច្នេះ​ហើយ ​ប្រសិន​បើ​លោក Klopp ​ចង់​បាន​គ្រាប់​បាល់​ច្រើន​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ ​លោក​អាច​ប្រើ​ប្រាស់​ប្រយុទ្ធ​ទាំង​៤​ខាង​លើ​ដាក់​លេង​ជម្រើស​ដំបូង​តែ​ម្ដង​ក៏​បាន​ដែរ។ ​ខណៈ​ដែល​ងាក​ទៅ​មើល​តំបន់​ការពារ Real Madrid ​វិញ ​បាន​បាត់​បង់​ប្រធាន​ក្រុម Ramos ​ដែល​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​ទៅ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់