• 2021-04-06 07:47:10
  • បាល់ទាត់

Juventus បើ​ដើរ​ខុស​មួយ​ជំហាន​នេះ ភាព​ចលាចល​​នៃ​កីឡាករ​នឹង​កើត​មាន​ឡើង

  • 2021-04-06 07:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus កំពុង​បារម្ភ​​ខ្លាច​មិន​បាន​​កន្លែង​ដើម្បី​ទៅ​លេង​នៅ Champions League នៅ​រដូវ​កាល​ក្រោយ​ ខណៈ​បច្ចុប្បន្ន​កំពុង​នៅ​លេខ​៤ មាន​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​៥ Napoli ដែល​នឹង​ត្រូវ​ជួប​គ្នា​ថ្ងៃ​នេះ​ស្អែក។

Juventus មាន​ទំនុក​ចិត្ត ពួក​គេ​នឹង​មិន​ជួប​បញ្ហា​ហិរញ្ញវត្ថុ ប្រសិន​បើ​មិន​បាន​ទៅ​លេង​នៅ UCL ប៉ុន្តែ​ប្រធាន​ក្លឹប​លោក Andrea Angelli សព្វថ្ងៃ​មិន​​សប្បាយ​ចិត្ត​នឹង​ការ​លេង​របស់​ក្រុម​ឡើយ និង​ចង់​រៀប​ផែនការ​ថ្មី​សម្រាប់​រដូវ​​កាល​ក្រោយ។ Angelli មើល​ឃើញ​ថា ក្រុម​គ្មាន​ការ​ពង្រឹង ហើយ​កីឡាករ​ហាក់​ដូច​មិន​សូវ​ខ្វាយខ្វល់​ ដែល​នេះ​​ជា​បញ្ហា​ធំ​ដែល​នៅ​ពីក្រោយ​ក្រុម Juventus។

ប្រសិន​បើ Juventus មិន​បាន​ទៅ​លេង​នៅ Champions League នៅ​រដូវ​កាល​ក្រោយ​មែន កីឡាករ​​​​មួយ​ចំនួន​នឹង​អាច​ចាកចេញ​ពី​ទីក្រុង Turin។ ក្នុង​នោះ​កីឡា​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​​ក៏​ក្លឹប​ត្រូវ​គិតគូ​វាយ​ចេញ​ដែរ។ កីឡាករ​ដែល​លទ្ធភាព​អាច​ចេញ​មាន៖

Gianluigi Buffon និង Giorgio Chiellini នឹង​អស់​កុងត្រា​ពេល​បញ្ចប់​រដូវ​កាល​នេះ​ហើយ ដូច្នេះ​ក្លឹប​នឹង​បើក​ទ្វារ​ឲ្យ​ចេញ។ ហើយ​ក្លឹប​ក៏​​សន្សំ​ចំណេញ​រង្វង់​៨,​៥លាន​ផោន ពី​ប្រាក់​ឈ្នួល​របស់​ពួក​គេ។ Ramsey និង Rabiot ជា​មុខ​ព្រួញ​ដែល​ Juventus ចង់​បញ្ចេញ​លក់។

Ronaldo កំពុង​មាន​ការ​ទាក់ទង​​ផ្លាស់​ចេញ ហើយ​គេ​នឹង​មិន​អាច​នៅ​បាន​ឡើយ​​ប្រសិន​មិន​បាន​លេង​នៅ UCL។ អនាគត​របស់​កីឡាករ​ខ្ចី​ជើង Alvaro Morata ក៏​ស្ថិត​ក្នុង​មន្ទិល អាច​នឹង​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ Atletico Madrid។ Dybar និង​De Ligt ក៏​ទំនង​មិន​ចង់​នៅ ស្របពេល​ប្រាក់​ឈ្នួក​អ្នក​ទាំង​ពីរ​ក៏​ខ្ពស់ គិត​បញ្ចូល​គ្នា​១៤,​៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ៕

​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់