• 2021-04-06 04:00:15
  • បាល់ទាត់

ក្រោម​ហេតុផល​នេះ សឿត បារាំង យល់​ថា ភ្នំពេញ​ក្រោន នឹង​ឈ្នះ​បឹងកេត​

  • 2021-04-06 04:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ការ​​សប្ដាហ៍​ទី​២ របស់​បឹង​កេត ទល់​ភ្នំពេញ​ក្រោន ​នៃ​លីគ​កំពូល​កម្ពុជា​វេលា​ម៉ោង ៣:៣០ នាទី​រសៀល​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២១ ​​ខ្សែការពារ​ Angkor Tiger សឿត បារាំង យល់​ថា ភ្នំពេញ​ក្រោន ​នឹង​ឈ្នះ​ដោយ​សំអាង​ហេតុផល​មួយ​ចំនួន​។

ភ្នំពេញក្រោន​ឆ្លង​កាត់​ពី​រ​ប្រកួតឈ្នះ​ទាំង​ពីរ បច្ចុប្បន្ន​មាន​៦ ពិន្ទុ​ស្ថិត​នៅ​កំពូលតារាង ស្រប​ពេល​បឹង​កេត​ចាប់​ផ្ដើម​មួយ​ប្រកួតចាញ់​ណាហ្គាវើល​។ ក្នុង​ជំនួប​នេះ​ដែរ​អតីត​ខ្សែការពារ​ភ្នំពេញ​ក្រោនខាង​លើ​ ​បាន​លើក​ឡើង​ថា ​ក្រុម​ទាំង​ពីរ​ពិបាក​​ដូច​គ្នា ប៉ុន្តែ​គេ​ជឿជាក់​ថា ភ្នំពេញ​ក្រោន នឹង​ឈ្នះ​ការ​ប្រកួត ដោយ​សំអាង​ហេតុផល​ថា ភ្នំពេញ​ក្រោន បាន​បង្ហាញ​ទង្រង់​លេង​ថ្មី​ល្អ ដោយ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​​ខ្លាំង​មែនទែន​ក្នុង​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​កន្លង​មក​ ថែម​ទាំង​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង វិសាខា បាន​ថែម​ទៀង​ផង​។

​យ៉ាង​ណា​បារាំង​មាន​ជំនឿ​ចិត្ត​ទៅ​លើ​​ក្រុម​ចាស់​របស់​ខ្លួន​ថា នឹង​ធ្វើ​បាន​ល្អ​។ រំលឹកថា ខ្សែការពារ​ស្លាប​ទាប​តែ​លឿន​រួប​នេះ ត្រូវ​បាន​ Tiger ប្រកាស​ខ្ចីជើង​​សម្រាប់ការ​ប្រជែង​លីគ​កំពូល​កម្ពុជា​រដូ​វកាល​២០២១ ពី​ភ្នំពេញ​ក្រោន៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់