• 2021-04-05 06:56:23
  • បាល់ទាត់

Simone ​ថា La Liga ​ឆ្នាំ​នេះ ​គ្មាន​អ្នក​ទាយ​ត្រូវ​ក្រុម​ណា​លើក​ពាន​ទេ​

  • 2021-04-05 06:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Simeone ​បាន​អះអាង​ថា​នៅ​រដូវ​កាល​នេះ ​ក្របខណ្ឌ La Liga ​តឹងតែង​ខ្លាំង​ណាស់ ដែល​នឹង​ត្រូវ​រង់ចាំ​ដល់​ប្រកួត​ចុង​ក្រោយ​ទើប​អាច​ស្វែង​រក​អ្នក​ឈ្នះ​បាន​។

​ក្រុម​កំពូល​តារាង AT Madrid ​បាន​បាត់​៣​ពិន្ទុ​ទៀត​ហើយ​នៅ​ប្រកួត​ទី​២៩​នេះ ​ក្រោយ​ពី​ចាញ់​ក្រុម Sevilla ​ក្នុង​លទ្ធផល ១-០។ ​ដោយ​ឡែក​បើ​មើល​ទៅ​លើ​ចំណាត់​ថ្នាក់​វិញ​នោះ ​ក្រុម Top3 ​ទាំង​៣ AT Madrid , Real Madrid ​និង FC Barcelona ​កៀក​គ្នា​ខ្លាំង ​ដោយ​ចាញ់​ពិន្ទុ​គ្នា​តិចតួច​បំផុត។ ​

​មើល​ឃើញ​ពី​ការ​ប្រជែង​គ្នា​នេះ​ហើយ ​ទើប​លោក Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​បាន​និយាយ​ថា​៖ “លីគ​អេស្ប៉ាញ​កំពុង​ប្រជែង​គ្នា ​រហូត​ដល់​ចប់​ប្រកួត​សប្ដាហ៍​ចុង​ក្រោយ​ទើប​ដឹង​ថា​នរណា​ជា​ម្ចាស់​ពាន។ យើង​ទទួល​ស្គាល់​ថា​ពេល​នេះ ​យើង​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​មិន​ល្អ​នោះ​ទេ។ យើង​នឹង​បន្ដ​រៀប​ចំ​ក្រុម​បន្ថែម​ទៀត​នៅ​ប្រកួត​បន្ទាប់”។

​រំលឹក​ថា​ក្រុម Top3 ​ទាំង​៣ AT Madrid , Real Madrid ​និង FC Barcelona ​នៅ​ប៉ះ​គ្នា​ទៀត​នា​ប្រកួត​ខាង​មុខ​នេះ។ ដូច្នេះ​ហើយ ​វា​នឹង​កាន់​តែ​ស្វិតស្វាញ​ថែម​ទៀត​សម្រាប់​ក្រុម​នីមួយ​ៗ​ដើម្បី​ត្រៀម​ការ​ប្រកួត​សំខាន់​នោះ។ ​យ៉ាងណាមិញ ​ក្នុង​ចំណោម​៣​នេះ ​មាន Real Madrid ​១​នៅ​សល់​ការ​ប្រកួត​ធំ UCL ​ទៀត ​ខណៈ​ដែល​២​ក្រុម​ទៀត ​អាច​ផ្ដោត​តែ​លើ La Liga ​១​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់