• 2021-04-05 03:35:04
  • បាល់ទាត់

ធ្លាយ​វីដេអូ Neymar រកវាយ​គ្នា​ជាមួយ​កីឡាករ Lille ពេល​ដើរ​ចូល​បន្ទប់​ផ្លាស់​សំលៀកបំពាក់

  • 2021-04-05 03:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ត្រូវ​បាន​គេ​ថត​បាន​ប៉ះ​ទង្គិច​រក​វាយ​គ្នា​ជាមួយ Tiago Djalo កីឡាករ​របស់ Lille ក្រោយ​កីឡាករ​ទាំង​ពីរ​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន ក្នុង​ការ​ប្រកួត​ប្រជែង​យក​កំពូល​តារាង​ Ligue 1 កាល​ពី​ចុង​សប្ដាហ៍។

ខ្សែ​ប្រយុទ្ធ​របស់ PSG ទទួល​បាន​កាត​ក្រហម ក្រោយ​បាន​កាត​លឿង​ទី​ពីរ ដោយ​សារ​តែ​គេ​បាន​ទៅ​រុញ Tiago Djalo នៅ​ម៉ោង​បន្ថែម​៩០​នាទី​ទៅ​ហើយ។ សម្រាប់ Djalo ​ក៏​ទទួល​បាន​កាត​លឿង​២ ស្មើ​នឹង​កាត​ក្រហម​​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ដូច​គ្នា។

កីឡាករ​ទាំង​ពីរ​​នៅ​តែ​បន្ត​ប៉ះ​ពាក្យ​សម្ដី​​ពី​លើ​ទីលាន រហូត​ដល់​ផ្លូវ​ដើរ​ចូល​បន្ទប់​ផ្លាស់​សំលៀកបំពាក់។ Neymar បាន​ទៅ​រុញ​ Djalo ធ្វើ​ផ្ទុះ​កំហឹង ខណៈ​ក្រុម​ការងារ​នៅ​កីឡដ្ឋាន​បាន​ចូល​បំបែក​កីឡាករ​ទាំង​ពីរ។ វីដេអូ​នៃ​សកម្មភាព​របស់​ពួក​គេ​ត្រូវ​បាន​ថត​ជាប់​ទាំង​អស់។

យ៉ាងណាមិញ ក្រោយ​បញ្ចប់​ការ​ប្រកួត​ Lille បាន​យក​ឈ្នះ​ PSG ១-០ ឈរ​កំពូល​តារាង Ligue 1 គម្លាត​គ្នា​៣​ពិន្ទុ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់