• 2021-04-05 02:46:55
  • បាល់ទាត់

Mbappe តែង​ប្រាប់​ខ្លួន​ឯង​ថា គេ​ល្អ​ជាង Messi និង Ronaldo ពេល​ដើរ​ចូល​ទីលាន

  • 2021-04-05 02:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe បាន​ប្រាប់​ឲ្យ​ដឹង​ គេ​តែង​ប្រាប់​ខ្លួន​ឯង​ថា​​ គេ​គឺ​ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​លោក​ល្អ​ជាង Lionel Messi និង Cristiano Ronaldo ពេល​ដែល​​ដើរ​ចូល​ទីលាន​​​។

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain វ័យ​២២​ឆ្នាំ​កំពុង​ក្លាយ​ជា​កីឡាករ​​ល្អ​ជាង​គេ​​ក្នុង​លោក ត្រៀម​ស្នង​តំណែង Messi និង Ronaldo ដែល​ប្រជែង​គ្នា​អស់​ជាង​១៥​ឆ្នាំ​ទៅ​ហើយ។ Messi និង Ronaldo ឈ្នះ​ពាន Ballon d’Or សរុប​ចូល​គ្នា​១១​ដង គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ហើយ​បាន​សាង​កំណត់ត្រា​គ្រាប់​បាល់​​ទាំង​ក្នុង​ក្លឹប​និង​ជម្រើសជាតិ​របស់​ពួក​គេ។

Mbappe ត្បិត​​វ័យ​ក្មេង​មែន តែ​គេ​មាន​ឈ្នះ​ពាន World Cup រួច​ទៅ​ហើយ។ សាកសួរ​តើ​គេ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​បែប​ណា ពេល​ចូល​លេង​ម្ដង​ៗ? Mbappe បាន​ឆ្លើយ​ថា ទំនុកចិត្ត​លើ​ខ្លួន​គឺ​ជា​រឿង​សំខាន់ គ្មាន​នរណា​ជួយ​​យើង​ទេ​ពេល​ដែល​ជួប​រឿង​លំបាក។ អ្នក​ត្រូវ​ដែល​ចេះ​លួង​ខ្លួន​ឯង ថា​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង។

“គ្រប់​ពេល​ដែល​ខ្ញុំ​ដើរ​ចូល​ទីលាន ខ្ញុំ​តែង​តែ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​គឺ​ជា​កីឡាករ​ល្អ​ជាង​គេ ល្អ​ជាង Messi និង Ronaldo ទៅ​ទៀត”។ នេះ​គឺ​ជា​សម្ដី Mbappe តែង​លើក​ទឹក​ចិត្តខ្លួន​ឯង តែ​គេ​ដឹង​ច្បាស់​ថា​វីរបុរស​បាល់ទាត់​ទាំង​ពីរ​នាក់​នេះ​​បាន​ឈ្នះ​ពាន​គ្រប់យ៉ាង​ទៅ​ហើយ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី