• 2021-04-05 02:35:06
  • បាល់ទាត់

ខ្សែការពារ​ Tiger ស្រាំង​ ទិត្យឈី យល់​ថា​ស្រុក​ខ្មែរ​បច្ចុប្បន្ន​ ម៉ាត់ ណូរុន ​ពិបាក​បិទ​ជាង​គេ​

  • 2021-04-05 02:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​កណ្ដាល​ដ៏​ល្អ​របស់ Angkor Tiger ស្រាំង ទិត្យ​ឈី យល់​ថា ម៉ាត់​ ណូរុន ជា​កីឡាករ​ល្អ​ជាង​គេ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ក្នុង​ចំណោម​​កីឡាករ​កម្ពុជា​​ទាំង​អស់​ ហើយ​ក៏​ជា​កីឡាករ​ដែល​ពិបាក​បិទ​ជាង​គេ​ក្នុង​ការ​ប្រកួត​លីគ​ក្នុង​ស្រុក​។

មូលហេតុ​ដែល​កីឡាករ​ខាង​លើ​មើលឃើញ ណូរុន ល្អ​ជាងគេ ដោយ​សារ​​គេ​មើល​ឃើញ​ថា បច្ចេកទេស​​អូស​បាល់​របស់ ណូរុន ល្អអម​ជាមួយ​ល្បឿន​លឿន​ ចំណុច​នេះ​​ ​ទិត្យ​ឈី ថា ណូរុន តែង​បង្កើត​​​ស្ថានភាព​ពិបាក​សម្រាប់​ខ្សែ​ការពារ ដែល​ដេញ​តាម​ប្រជែង​យក​បាល់​​ពី​​ខ្លួន ហើយ​តែង​អូស​ដាច់​ខ្សែការពារ ១ រូប​ឬ ២ រូប​ក៏​មាន​​។ មួយ​វិញ​ទៀត​​ ណូរុន ឆ្លាត រហ័ស និង​ការ​បញ្ចប់​ទី​ល្អ​​កម្រិត​ខ្ពស់​ថែម​ទៀត​ផង​។ យ៉ាង​ណា​​ ទិត្យ​ឈី ​គ្រាន់​តែ​​និយាយ​តាម​ការ​មើល​ឃើញ​របស់​ខ្លួន​ប៉ុណ្ណោះ។

​​មែន​ទែន​ទៅ ម៉ាត់ ណូរុន ក៏​ត្រូវ​មាន​ភារកិច្ច​ជួយ​ក្រុម​ក្នុង​ការ​ប្រកួត​ការ​ប្រកួត​ដ៏​ធំ​នៅ​​ថ្ងៃ​ស្អែក​ទី​៦​ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង ៣:៣០ នាទី​នៅ​កីឡដ្ឋាន Cambodia Airway ទល់​ក្រុម​ភ្នំពេញ​ក្រោនដែលជា​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី៤ ។ ខ្សែការពារ ទិត្យ​ឈី បាន​ចូល​លេង​បាល់ទាត់​​ដំបូង​នៅ​ភ្នំពេញ​ក្រោន​ក្នុង​ឈុត​ធំ​កាល​ឆ្នាំ២០១៦ ​ហើយ​ការ​ផ្លាស់​មក​កាន់​ Tiger គឺ​ទើប​តែ​រដូវ​កាល​នេះ​ប៉ុណ្ណោះ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់