• 2021-04-02 13:09:21
  • បាល់ទាត់

Dortmund ចេញ​មុខ​បកស្រាយ​ពីអនាគត​ Haaland ក្រោយ​​កំពូល​ភ្នាក់ងារកីឡាករ​រូបនេះ​បាន​មក​ Barcelona

  • 2021-04-02 13:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Michael Zorc នាយក​កីឡា​របស់​ក្លឹប​ Borussia Dortmund បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ Erling Haaland នឹង​នៅ​ជា​មួយ​ក្លឹប​លោក​យូរ​តទៅ​មុខ​ទៀត​។

លោក​ Zorc បាន​និយាយថា​៖" ខ្ញុំ​បាន​មក​ហៅ​លោក​ Mino Raiola ភ្នាក់ងារ​កីឡាករ​របស់​ Haaland មក​ពិភាក្សា​ជា​មួយ​ខ្ញុំ​ហើយ​ៗ យើង​ក៏​បាន​ធ្វើ​ការ​​សម្រេច​ឯក​ភាព​គ្នា​រួច​អស់​ហើយ​ដែរ​។ ពួក​យើង​នឹង​ទុក​ Haaland ឲ្យ​លេង​នៅ​ក្លឹប​យើង​យូរ​តទៅ​មុខ​ទៀត​ "។

លោក​បាន​បន្ត​ថា​៖" អញ្ចឹង​ហើយ​ពាក្យ​ចចាមអារ៉ាម​អី​ទាំង​អស់​ហ្នឹង​លែង​បាន​ការ​ទៀត​ហើយ​។ ខ្លួន​ខ្ញុំ​ផ្ទាល់​មើល​ឃើញ​ថា​ Haaland ច្បាស់​ណាស់​នឹង​នៅ​ជា​មួយ​យើង​យូរ​ទៀត​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ម្សិល​មិញ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា​ ប៉ា​របស់ Haaland និង​កំពូល​ភ្នាក់ងារ Raiola បាន​ធ្វើ​ដំណើរ​មក​ទី​ក្រុង​ Barcelona ដែល​ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​បាន​លើក​ឡើង​ថា​ ពួក​គេ​កំពុង​ដើរ​​ចរចា​ជា​មួយ​ក្លឹប​ Barcelona ក៏​ដូច​ជា​ក្លឹប​ធំៗ​ដទៃ​ទៀត​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់