• 2021-03-31 12:03:05
  • បាល់ទាត់

Lukaku អាច​ជា​ជម្រើស​របស់​ក្លឹប​យក្ស​អេស្ប៉ាញ​

  • 2021-03-31 12:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Inter Milan កីឡាករ​ Romelu Lukaku ត្រូវបានពាក្យចរចាមអារ៉ាមជាច្រើនលើកឡើងថា អាច​ជា​ជម្រើស​ចុង​ក្រោយ​របស់​ក្លឹប​ Real Madrid ក្នុង​ការ​ទិញ​យក​សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Transfermarket។

Real នឹង​ជ្រើស​រើស​ទិញ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ភ្លាម ​ក្នុង​ករណី​ខ្សែ​ប្រយុទ្ធ​ Paris Saint Germain កីឡាករ​ Kylian Mbappe និង​ខ្សែ​ប្រយុទ្ធ​ Borussia Dortmund កីឡាករ​ Erling Haaland មិន​ព្រម​ចុះ​កុងត្រា​មក​លេង​ឲ្យ​ខ្លួន​។

ប្រសិន​ជា​ Real Madrid ទិញ​យក​​ Lukaku មែន​ក្លឹប​នេះ​ត្រូវ​ចំណាយ​លើ​តម្លៃ​ខ្លួន​កីឡាករ​រូប​នេះ​ជាង​ ១០៥​លាន​ដុល្លារ​ និង​តម្លៃ​ផ្ដាច់​កុងត្រា​ពី​ក្លឹប​ Inter Milan ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Lukaku បាន​មក​លេង​ឲ្យ​ Inter តាំង​ពីឆ្នាំ​២០១៩​មក ដោយ​ចូល​រួម​លេង​បាន​ ៨៥​ប្រកួត​ ​រក​គ្រាប់​បាល់​បាន​ ៥៩​គ្រាប់​ និង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២៤​ខាង​មុខ​៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់