• 2021-03-31 03:40:30
  • បាល់ទាត់

ស្លាក​ប្រធាន​ក្រុម​ដែល Ronaldo ​បោះ​ចោល ​ត្រូវ​គេ​យក​ទៅ​ដេញ​ថ្លៃ ​យក​ប្រាក់​ជួយ​ក្មេង​វះ​កាត់​

  • 2021-03-31 03:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្លាក​ប្រធាន​ក្រុម​ដែល​កីឡាករ Cristiano Ronaldo ​បោះ​ចោល ​អំឡុង​ពេល​ប្រកួត​ទល់​ក្រុម​សែប​នោះ ​ត្រូវ​បាន​គេ​រើស​យក​ទៅ​ដាក់​ដេញ​ថ្លៃ​យក​ប្រាក់​ជួយ​ដល់​ក្មេង​ស្រី​ម្នាក់​វះ​កាត់​ជំងឺ​ស្វិត​ដៃ​ជើង។

​អ្នក​ធ្វើ​ការ​នៅ​កីឡដ្ឋាន​បាន​រើស​យក​ស្លាក​ដៃ​របស់ Ronaldo ​ដែល​បោះ​ចោល​កាល​ពី​ប្រកួត​ទល់​ក្រុម​សែប។ ​ហើយ​ពួកគេ​សម្រេច​ចិត្ត​យក​ស្លាក​ដៃ​នោះ​ទៅ​ឱ្យ​មូលនិធិ​មួយ​ដើម្បី​ដាក់​ដេញ​ថ្លៃ​យក​ប្រាក់​ជួយ​ដល់​ក្មេង​ស្រី​សញ្ជាតិ​សែប​វ័យ​៦​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​ការ​ការ​វះ​កាត់​ជា​ចាំ​បាច់​ជាមួយ​ជំងឺ​ស្វិត​ដៃ​ជើង។

រំលឹក​ថា​ក្មេង​ស្រី​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ខាង​លើ​មាន​ឈ្មោះ​ Gavril Djurdjevic។ សភាព​របស់​នាង​នៅ​ពេល​នេះ​គឺ​ស្ថិត​នៅ​ដំណាក់​កាល​ធ្ងន់ធ្ងរ​មួយ ​ពួកគេ​ត្រូវ​ការ​ប្រាក់​ច្រើន​សម្រាប់​ការ​ព្យាបាល​នេះ។ ​ដោយ​តាម​គម្រោង​ស្លាក​ដៃ​របស់ Ronaldo ​នេះ ​នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ​លក់​ជាមួយ​តម្លៃ​ខ្ពស់​មួយ៕​

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់