• 2021-03-31 01:05:35
  • បាល់ទាត់

Ronaldo ​រក​គ្រាប់​បាល់​ជួយ​ព័រទុយហ្គាល់​ឈ្នះ​លុចសំបួ ​៣-១​

  • 2021-03-31 01:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ជួយ​ក្រុម​ព័រទុយហ្គាល់​យក​ឈ្នះ​លើ​ក្រុម​លុចសំបួរ ​ក្នុង​លទ្ធផល ៣-១ ​សម្រាប់​ការ​ប្រកួត​ទី​៣​នៃ​ការ​ជម្រុះ World Cup 2022 ​នៅ​តំបន់​អឺរ៉ុប។

​ការ​ប្រកួត​ខាង​លើ​នេះ​នៅ​នាទី​៣០ ​តង់​ទី​១ ​ក្រុម​ខ្សោយ​លុចសំបួ ​បែរ​ជា​អាច​រក​គ្រាប់​បាល់​នាំ​មុខ​លើ​ក្រុម​ខ្លាំង​ព័រទុយហ្គាល់​បាន​មុន​។ តែ​ជិត​ចប់​តង់​ទី​១​ទៅ​ហើយ Diogo Jota ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៤៥+២។ ​ឈាន​ចូល​ដល់​តង់​ទី​២ ​នៅ​នាទី​៥០ Ronaldo ​ក៏​រក​គ្រាប់​បាល់​នាំ​មុខ​បាន​វិញ​ម្ដង ​មុន​ពេល Palhinho ​រក​គ្រាប់​បាល់​ទី​៣​បាន​ទៀត​នៅ​នាទី​៨០។ ចប់​ការ​ប្រកួត ​លុចសំបួ ១-៣ ព័រទុយហ្គាល់។

​នេះ​ជា​ការ​រក​បាន​ជ័យជម្នះ​ឡើង​វិញ​សម្រាប់​ក្រុម​ព័រទុយហ្គាល់​ហើយ បន្ទាប់​ពី​ពួកគេ​ខក​ចិត្ត​ដែល​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​សែប​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ​ត្រឹម​៣​ប្រកួត ព័រទុយហ្គាល់ ​មាន​៧​ពិន្ទុ​ឈរ​នៅ​លេខ​១​ក្នុង​តារាង​ពូល A ​ស្រប​ពេល​ក្រុម​សែប​នៅ​លេខ​២ ​មាន​៧​ពិន្ទុ តែ​ចាញ់​គ្រាប់​ចំណេញ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់