• 2021-03-30 13:37:04
  • បាល់ទាត់

Salahថា​ នឹង​អាច​ទៅ​លេង​នៅ​ ​លីគ​អេស្ប៉ាញ​នៅ​ពេល​អនាគត​

  • 2021-03-30 13:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Liverpool កីឡាករ​ Mohamed Salah បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា​ គេ​នឹង​អាច​ទៅ​លេង​នៅ​ La​Liga នៅ​ពេល​អនាគត​។

Salah បាន​និយាយថា​៖" អ្វី​ដែល​ខ្ញុំចង់បាន​នៅ​ពេល​នេះ​គឺ​ថា​ ខ្ញុំ​សង្ឃឹម​ថា​ ​នឹង​អាច​បន្ត​នៅ​ក្នុង​អាជីព​នេះ​ជា​ច្រើន​ត​ទៀត​។ ហើយ​គ្មាន​នរណា​ដឹង​ពី​អនាគត​មុន​ទេ​ អញ្ចឹង​ប្រហែល​ថ្ងៃ​ណា​មួយ​នៅ​ពេល​ខាង​មុខ​នេះ​ ខ្ញុំ​អាច​ទៅ​លេង​នៅ​ La Liga ផង​ "។

កីឡាករ​រូប​នេះ​បន្ត​ថា​៖" តែ​អ្វី​សំខាន់​បំផុត​ដែល​ខ្ញុំ​ចង់​បាន​បំផុត​នោះ​គឺ​ ខ្ញុំ​ចង់​ឲ្យ​កាយសម្បទា​ និង​សមត្ថភាព​ខ្ញុំល្អ​ដូច​សព្វថ្ងៃ​នេះ​អញ្ចឹង​ ទៅ​ពេល​អនាគត​។ ខ្ញុំ​សង្ឃឹម​ថា​ នឹង​អាច​បន្ត​ឈ្នះ​ពាន​បាន​ច្រើន​ រក​គ្រាប់​បាល់​បាន​ច្រើន​ និង​ជួយ​ក្រុម​បាន​ច្រើន​ "។

Salah បាន​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០០៩មក ដោយ​ចូល​រួម​លេង​បាន​ ៤៤៣ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១៩៦​គ្រាប់​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់