• 2021-03-30 02:00:43
  • បាល់ទាត់

​ខ្សែ​ការពារ​សែប​ដែល​ទាត់​បាល់​ចេញ​នោះ ​ថា​បាល់​ហ្នឹង​អត់​ចូល​ទេ

  • 2021-03-30 02:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Stefan Mitrovic ​ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​សែប ​បាន​អះអាង​ថា​បាល់​១​គ្រាប់​របស់ Cristiano Ronaldo ​ដែល​ខ្លួន​ឈូស​ចេញ​នោះ ​គឺ​មិន​ទាន់​ចូល​នោះ​ទេ។

​កាល​ពី​ប្រកួត​កន្លង​ទៅ​រវាង​សែប​និង​ព័រទុយហ្គាល់ ​មាន​រឿង​ចម្រូងចម្រាស​ច្រើន ​ក៏​ព្រោះ​តែ​១​គ្រាប់​ចុង​ម៉ោង​របស់ Ronaldo ​ដែល​ផុត Goal Line ​ហើយ​នោះ ​តែ​បែរ​ជា​អាជ្ញាកណ្ដាល​មិន​ឱ្យ​ទៅ​វិញ។ ​ដោយ​ពេល​នេះ ​លោក​អាជ្ញាកណ្ដាល​គិត​ថា​កីឡាករ Mitrovic ​បាន​ហក់​ទៅ​ឈូស​បាល់​ចេញ​ទាន់​ពេល​វេលា​។ ​តែ​ក្រោយ​មក បន្ទាប់​ពី​ផ្ទុះ​ការ​តវ៉ា​ខ្លាំង ​ហើយ​អាជ្ញាកណ្ដាល​ពិនិត្យ​ក្រោយ​ចប់​ការ​ប្រកួត​ទៅ​ឃើញ​ថា​បាល់​នោះ​ចូល​មែន ​ក៏​ពួកគេ​បាន​សុំទោស​ទៅ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូច​ហើយ​ដែរ។

​យ៉ាងណាមិញ​នៅ​ពេល​នេះ ​បែរ​ជា​កីឡាករ Mitrovic ​ដែល​ជា​អ្នក​ឈូស​បាល់​ចេញ​និង​ឃើញ​ផ្ទាល់​ផ្នែក​នោះ ​មក​បញ្ជាក់​ថា​បាល់​នោះ​នៅ​មិន​ទាន់​ចូល​ទេ រូបគេ​ឈូស​ចេញ​ទាន់។ ​ប្រធាន​ក្រុម​សែប​ខាង​លើ​នេះ ​បាន​និយាយ​ថា​៖ “Cristiano Ronaldo ​បាន​មើល​ឃើញ​ស្ថានភាព​នោះ​តាម​អ្វី​ដែល​គាត់​ឃើញ ប្រហែល​ជា​គាត់​ពិបាក​ចិត្ត។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​បាល់​នោះ​បាន​ចូល​ទី​នោះ​ទេ”៕

ប្រភព៖ Goal អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់