• 2021-03-28 05:44:34
  • បាល់ទាត់

Update! អាជ្ញាកណ្ដាល ​ទៅ​សុំទោស​ក្រុម​ព័រទុយហ្គាល់ហើយ ​ក្រោយដឹងខ្លួនខុស

  • 2021-03-28 05:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម​ការ​បញ្ជាក់​របស់​លោក Fernando Santos ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​បញ្ជាក់​ថា​អាជ្ញាកណ្ដាល​ដែល​មិន​ឱ្យ​បាល់ Ronaldo ​ចូល​នោះ ​បាន​ដើរ​មក​សុំទោស​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន ​ក្រោយ​ពី​ចប់​ការ​ប្រកួត ​លោក​ទៅ​មើល​វីដេអូ​ឡើង​វិញ​ម្ដង​ទៀត។

​Ronaldo ​ទាត់​បញ្ចូល​ទី​នៅ​ចុង​ម៉ោង ​ដែល​សឹង​តែ​ជួយ​ក្រុម​ព័រទុយហ្គាល់​ឈ្នះ​លើ​ក្រុម​សែប​ទៅ​ហើយ ប៉ុន្តែ​ចុង​ក្រោយ ​អាជ្ញាកណ្ដាល ​បែរ​ជា​យល់​ថា​បាល់​នោះ​នៅ​មិន​ទាន់​ចូល​ទី​ទេ ​ខាង​ក្រុម​សែប​បាន​រត់​មក​ឈូស​បាល់​ចេញ​បាន​មុន។ ​ការ​កាត់​ក្ដី​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ Ronaldo ​ខឹង​ខ្លាំង ​រហូត​ដល់​ដោះ​ស្លាក​ប្រធាន​ក្រុម​ចេញ ​និង​ដើរ​ចេញ​ពី​ការ​ប្រកួត​មុន​នឹង​ចប់​ប្រកួត​ផង​។

​យ៉ាងណាមិញ ​រឿង​នេះ​ត្រូវ​បាន​លោក Santos ​គ្រូ​បង្វឹក​ព័រទុយហ្គាល់​បាន​និយាយ​ថា​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​លោក ​Danny Makkelie ​ដែល​ជា​អាជ្ញាកណ្ដាល​កាត់​ក្ដី​ប្រកួត​នេះ ​បាន​ដើរ​​មក​ជួប​លោក​​ដើម្បី​និយាយ​គ្នា​។ ​លោក Danny ​បាន​និយាយ​សុំទោស​ចំពោះ​កំហុស​របស់​ខ្លួន ​ក្រោយ​ពី​លោក​បាន​ពិនិត្យ​មើល​វីដេអូ​ម្ដង​ទៀត។ ​យ៉ាងណា​ក៏​ដោយ ​ការ​សុំទោស​នោះ ក៏​មិន​អាច​កែប្រែ​លទ្ធផល​បាន​ឡើយ ពោល​គឺ​ក្រុម​ព័រទុយហ្គាល់​នៅ​តែ​ស្មើ​ជាមួយ​សែប ២-២ ​ដដែល។

មួយ​ទៀត​ Goal Line ឬ VAR ​ខាង FIFA ​មិន​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​វគ្គ​ជម្រុះ​នេះ​ឡើយ។ ដូច្នេះ​ហើយ ទើប​យប់មិញ​នេះ ​មិន​មាន​ការ​ពិនិត្យ​ចំពោះ Goal Line ​នេះ​ឡើយ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់