• 2021-03-28 02:40:56
  • បាល់ទាត់

អារម្មណ៍​ស្នេហា​ជាតិ ទើប​ធ្វើ​ឱ្យ Ronaldo ​ខឹង​ខ្លាំង ​រហូត​ដោះ​ស្លាក​ប្រធាន​ក្រុម​ដើរ​ចេញ​

  • 2021-03-28 02:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Cristiano Ronaldo ​បាន​បង្ហាញ​កាយ​វិការ​ខឹង​ខ្លាំង​មែនទែន ​នៅ​ពេល​ដែល​អាជ្ញាកណ្ដាល​មិន​ផ្ដល់​បាល់​ចូល​ទី​ទៅ​ហើយ ​ឱ្យ​រូបគេ​ដើម្បី​ជួយ​ព័រទុយហ្គាល់​យក​ឈ្នះ​លើ​ក្រុម​សែប​នៅ​យប់មិញ​។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ខាង​លើ​បាន​ប្រាប់​ហេតុផល​ខ្លួន​ខឹង រហូត​ដល់​ដោះ​ស្លាក​ប្រធាន​ក្រុម​ចេញ​ពី​ដៃ ​និង​ដើរ​ចេញ​ពី​ទីលាន​ទាំង​មិន​ទាន់​ចប់​ការ​ប្រកួត​ថា​៖ “បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ គឺ​ជា​ការ​សម្រេច​ក្ដី​បំណង​ធំ​បំផុត​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ និង​ធ្វើ​ឱ្យ​ខ្ញុំ​មាន​មោទកភាព​ខ្លាំង​ណាស់។ ខ្ញុំ​តែងតែ​ផ្ដល់​គ្រប់​យ៉ាង​សម្រាប់​ប្រទេស​របស់​ខ្ញុំ ​ហើយ​វា​នឹង​មិន​ផ្លាស់​ប្ដូរ​នោះ​ទេ។ ប៉ុន្តែ​មាន​ពេល​វេលា​ពិបាក​ខ្លះ​ដែល​ត្រូវ​ដោះ​ស្រាយ ​ជា​ពិសេស​នៅ​ពេល​យើង​មាន​អារម្មណ៍​ថា​ប្រជាជាតិ​ទាំង​មូល​របស់​យើង​កំពុង​ត្រូវ​រង​គ្រោះ​ថ្នាក់។ ​ងើយ​ក្បាល​របស់​អ្នក​ឡើង ​និង​ប្រឈម​មុខ​ជាមួយ​បញ្ហា​ប្រឈម​បន្ទាប់​ទៀត... តោះ ព័រទុយហ្គាល់”។

​សូម​បញ្ជាក់​ថា​ការ​មិន​ផ្ដល់​១​គ្រាប់​នៅ​ចុង​ម៉ោង​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ព័រទុយហ្គាល់​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​សែប ២-២ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​យប់មិញ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់