- 2021-03-27 04:49:15
- បាល់ទាត់
ឃើញគេចង់បានពេក Dortmund ដាក់តម្លៃលក់ Haaland ១៥៤លានផោន
- 2021-03-27 04:49:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញគេចង់បានពេក Dortmund ដាក់តម្លៃលក់ Haaland ១៥៤លានផោន
ចន្លោះមិនឃើញ
ក្រុម Dortmund បានបង្ហើបពីតម្លៃផ្ដាច់កុងត្រាថ្មីរបស់ខ្សែប្រយុទ្ធ Haaland ដែលឡើងរហូតដល់ទៅ១៥៤លានផោនទៅហើយ ក្រោយពីមានក្លឹបច្រើនចង់បានពេក។
Haaland ក្រោយពីរកគ្រាប់បាល់បានសឹងគ្រប់ប្រកួត ជាពិសេសនៅ UEFA Champions League ផងនោះ ទើបធ្វើឱ្យមានក្លឹបជាច្រើនចង់បានរូបគេ។ ដោយគ្រប់ក្លឹបធំៗ ទាំងអស់សុទ្ធតែមានបំណងនេះ និងតាមទាក់ទងសួរតម្លៃពីក្រុម Dortmund រហូតតែម្ដង ព្រោះពួកគេចង់បាននៅត្រឹមចប់រដូវកាលនេះ។
ក្រោយពីមានការសួរនាំច្រើនពេកនេះហើយ ទើបបានជាក្រុមនៅអាល្លឺម៉ង់ខាងលើនេះ ចេញមុខមកបញ្ជាក់ថាតម្លៃផ្ដាច់កុងត្រារបស់កីឡាករវ័យក្មេងសញ្ជាតិន័រវេសរូបនេះ គឺ១៥៤លានផោន។ ប្រសិនបើក្លឹបណាចង់បាន បោះតម្លៃនេះមក នឹងអាចនាំយក Haaland ទៅហើយ៕