• 2021-03-26 13:53:48
  • បាល់ទាត់

ប្រភពជិតស្និទ្ធមួយទម្លាយថា Benzema ប៊ិះនឹងក្លាយជាកីឡាករ Juventus ទៅហើយ

  • 2021-03-26 13:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធបារាំង Karim Benzema ប៊ិះនឹងក្លាយជាកីឡាករ Juventus ទៅហើយ កាលពីប្រមាណជាង ១០ឆ្នាំមុន នេះបើតាមការអះអាងរបស់អតីតខ្សែបម្រើអ៊ីតាលី Claudio Marchisio។

លោកបានលើកឡើងថា៖ “ Benzema ជាកីឡាករដ៏ល្អមួយ។ គេប៊ិះនឹងមកលេងនៅក្លឹប Juventus ទៅហើយ កាលពីជំនាន់ Ciro Ferrara នៅធ្វើគ្រូបង្វឹក “ ។

ជំនាន់លោក Ciro Ferrara កាលពីនៅធ្វើជាគ្រូបង្វឹកគឺ កាលពីរដូវកាល ២០០៩/១០។ អំឡុងពេលនោះដែរ Benzema បានចាកចេញពីក្លឹប Lyon មកកាន់ Real Madrid ក្នុងតម្លៃជាង ៤០លានដុល្លារ។ នៅកាលនោះដែរ លោក Ferrara បានសោកស្ដាយក្នុងការខកខាននាំ Benzema មកលេងនៅអ៊ីតាលី៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់