• 2021-03-25 02:07:32
  • បាល់ទាត់

De Bruyne ឆ្លើយ​បែប​ណា ពេល​គេ​សួរ​​សង្ឃឹម​អត់​អាច​ឈ្នះ​ពាន​៥​នៅ​​ឆ្នាំ​នេះ?

  • 2021-03-25 02:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Kevin de Bruyne អាច​នឹង​ឈ្នះ​ពាន​ដល់​ទៅ​៥​​ជាមួយ​ក្លឹប​និង​ជម្រើសជាតិ ពេល​ដែល​បញ្ចប់​ឆ្នាំនេះ ប្រសិន​បើ​​​មហិច្ឆតា​របស់​គេ​​ត្រូវ​បាន​បំពេញ។

City កាន់​តែ​ខិតជិត​ក្លាយ​ជា​ម្ចាស់​ពាន Premier League ខណៈ​ពាន League Cup នឹង​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ Spurs។ ក្នុង​នោះ​ដែរ​ពួក​គេ​ក៏​បាន​ឈាន​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ FA Cup ស្របពេល​ពាន Champions League ត្រូវ​លេង​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាមួយ Dortmund។

នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ De Bruyne ក៏​មាន​ភារកិច្ច​លេង​ឲ្យ​ជម្រើសជាតិ​ប៊ែលហ្សុិក​​ពាន Euro 2020 ផង​ដែរ។ សាកសួរ​តើ​គេ​រំពឹង​​ទេ​ថា​នឹង​អាច​ឈ្នះ​ពាន​៥​នៅ​ឆ្នាំ​នេះទេ? កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​ឆ្លើយ​ថា ក្នុង​នាម​ជា​កីឡាករ ពេល​ដែល​ចាប់​ផ្ដើម​រដូវ​កាល​តែងតែ​ចង់​ឈ្នះពាន។ ​វា​ជា​រឿង​ចំណេញ​មួយ​ដែល​ក្រុម​​និង​ជម្រើស​ជាតិ​របស់​គេ​​​នៅ​មាន​ឱកាស​ប្រជែង​ពាន។

មិន​មាន​កីឡាករ​ច្រើន​ទេ​ដែល​មាន​ឱកាស​យក​ពាន​ច្រើន​បែប​នេះ។ គេ​មាន​គំនិត​វិជ្ជមាន​សម្រាប់​ការ​ឈ្នះ​ពាន ហើយ​ពេល​ចប់​រដូវ​កាល​គ្រប់​គ្នា​នឹង​ឃើញ​ថា​គេ​យក​បាន​ពាន​ប៉ុន្មាន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់