• 2021-03-24 07:04:55
  • បាល់ទាត់

លោក Koeman ​ទទួល​បាន​ការ​ធានា​កៅអី​ដឹក​នាំ​ក្រុម Barca ​រដូវ​កាល​ក្រោយ​

  • 2021-03-24 07:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ronald Koeman ​ទទួល​បាន​ការ​ធានា​កៅអី​ដឹក​នាំ​ក្រុម​បន្ដ​នៅ​ឆ្នាំ​ក្រោយ​ទៀត ​ពី​សំណាក់​ប្រធាន​ក្លឹប Joan Laporta ​ហើយ​។

​អ្នក​ទាំង​ពីរ​ខាង​លើ​បាន​ជួប​គ្នា​កាល​ពី​ម្សិលមិញ​នេះ ​ហើយ​ក្នុង​ការ​និយាយ​គ្នា​ជា​លើក​ដំបូង​នោះ​ដែរ ​លោក Laporta ​បាន​ធានា​សម្រាប់​តំណែង​ដឹក​នាំ​ក្រុម​បន្ដ​ទៀត​នា​រដូវ​កាល​ក្រោយ​ឱ្យ​លោក Koeman ​។ ​ប្រធាន​ក្លឹប​ទើប​ឡើង​តំណែង​នេះ ​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​ក្រុម​របស់​បុរស​សញ្ជាតិ​ហុល្លង់ ​ហើយ​ក៏​យល់​ព្រម​ក្នុង​ការ​ចាយ​វាយ​ទិញ​កីឡាករ​ថ្មី​នៅ​រដូវ​កាល​ដោះដូរ​ខាង​មុខ​នេះ​ផង​ដែរ។

រំលឹក​ថា​ក្រុម FC Barcelona ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Koeman ​នា​រដូវ​កាល​នេះ ​កំពុង​ប្រជែង​ពាន​រង្វាន់​២ គឺ La Liga ​នៅ​លេខ​២ ​និង Copa del Rey ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ​ដោយ​ឡែក​ពាន​រង្វាន់ UEFA Champions League ​ពួកគេ​បាន​ធ្លាក់​ចេញ​ទៅ​ហើយ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ខ្លាំង​បារាំង PSG ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់