• 2021-03-22 12:49:50
  • បាល់ទាត់

អីយ៉ា!​ Barca គ្រោង​នាំ​ចូល​កីឡាករ Liverpool មួយ​រូប ក្រោយ​ប្រធាន​ក្លឹប​ថ្មី​ឡើង​មិន​ទាន់​បាន​ប៉ុន្មាន​ផង

  • 2021-03-22 12:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona គ្រោង​នឹង​នាំ​ចូល​ខ្សែ​បម្រើ​នៃ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ លេង​នៅ​ក្លឹប​ Liverpool កីឡាករ Georginio Wijnaldum ដោយ​គ្មាន​តម្លៃ​ខ្លួន នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sunday Times។

សារព័ត៌មាន​អង់គ្លេស​មួយ​នេះ​បាន​បន្ត​ថា កីឡាករ​រូប​នេះ​បាន​ព្រមព្រៀង​ក្នុង​កុងត្រា​ជា​លាយលក្ខណ៍​អក្សរ​មុន​បាត់​ទៅ​ហើយ ជាមួយ​ Barcelona មុន​នឹង​ចូល​លេង​នៅ​រដូវ​កាល​ក្រោយ។​

កីឡាករ​រូប​នេះ​ជា​គោលដៅ​ជា​យូរ​ណាស់​មក​ហើយ របស់​គ្រូ​បង្គោល​ក្លឹប Barcelona លោក Ronald Koeman។

រឿង​នេះ​ជា​ដំណឹង​គាប់​ជួន​ដែរ ស្រប​ពេល​ដែល​លោក Joan Laporta ឡើង​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Barcelona គិត​គូរ​នាំ​ចូល​កីឡាករ​ល្បីៗ​ ដែល​ផុត​កុងត្រា ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ខ្លួន នៅ​មិន​ទាន់​ល្អ​ប្រសើរ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់