• 2021-03-22 12:26:58
  • បាល់ទាត់

Juventus បញ្ជាក់​ត្រង់ៗ​ហើយអំពីអនាគត​ Ronaldo នៅ​ក្នុង​ក្លឹប

  • 2021-03-22 12:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ផ្នែក​គ្រប់គ្រង​របស់​ក្លឹប​ Juventus លោក​ Fabio Paratici បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​លោក​នឹង​មិន​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ចាក​ចេញ​ទៅ​ក្លឹប​ណា​នោះ​ទេ​។

លោក​ Fabio បាន​និយាយ​ថា​៖" យើង​បាន​សម្រេច​​ថា​នឹង​ទុក​ Ronaldo ឲ្យ​លេង​ក្លឹប​យើង​ទៀត​។ គេ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ពិភព​លោក​នេះ​ អញ្ចឹង​យើង​មិន​ឲ្យ​គេ​ទៅ​ក្លឹប​ណា​ផ្សេង​ទេ​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ទៅ​យើង​មាន​គម្រោង​យើង​ហើយ​អស់​ យើង​មិន​ប្ដូរ​ទិសដៅ​ ផែនការ​យើង​ងាយ​ៗ​នោះ​ទេ​។ ឥឡូវ​នេះ​ យើង​ពេញ​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន​ ហើយ​យើង​នឹង​ពង្រឹង​ក្លឹប​យើង​ឲ្យ​កាន់​តែ​ល្អ​ទៀត​ "។

Ronaldo នឹង​ត្រូវ​ចប់​កុងត្រា​ជា​មួយ​ Juventus នៅ​ឆ្នាំ​២០២២​ខាង​មុខ​ តែ​កីឡាករ​នេះ​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា​ក្លឹប​ Paris Saint Germain និង​ក្លឹប​ Real Madrid ជា​ដើម​ចង់​បាន​សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​តែ​ម្ដង​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់