• 2021-03-22 01:52:48
  • បាល់ទាត់

មិន​នឹក​ស្មាន! Juventus ចាញ់​ក្រុម​មួយ​​ដែល​​មិន​ឈ្នះ​សោះ​១១​ប្រកួត​ចុងក្រោយ​នៅ Serie A

  • 2021-03-22 01:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​សង្ឃឹម​ឈ្នះ​១០​ប្រកួត​ជាប់​គ្នា​របស់ Juventus នៅ Serie A បាន​រលត់ បន្ទាប់​ពី​ចាញ់​ក្រុម​ក្បែរ​តំបន់​កាត់​ចោល Benvento ០-១ នៅ​កីឡដ្ឋាន Alliaz Stadium។

Juventus ស្ទើរ​តែ​បាន​បាល់​ប៉េណាល់ទី​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​អាជ្ញាកណ្ដាល​បដិសេធ​វិញ។ ការ​ប្រកួតរវាង​ក្រុម​ទាំង​ពីរ​ត្រូវ​រងចាំ​ដល់​នាទី​៦៩ទើប​មាន​គ្រាប់​បាល់​ដែល​ជា​ការ​ទាត់​ចូល​របស់​កីឡាករ Adolfo Gaich ​នៃ​ក្រុម Benvento។

១​គ្រាប់​​​នេះ​បាន​ជួយ Benvento បញ្ចប់​ភាព​មិន​មិន​ដែល​ឈ្នះ​១១​ប្រកួត​ចុងក្រោយ​នៅ​ពាន Serie A។ បរាជ័យ​នេះ Juventus នៅ​តែ​ឈរ​លេខ​៣​ដដែល​ គម្លាត​១០​ពិន្ទុ​ពី​ក្រុម​លេខ​មួយ Inter Milan៕​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់