• 2021-03-19 07:38:46
  • បាល់ទាត់

ហេតុ​តែ​ស្រឡាញ់​ខ្លាំង​ពេក កូន​ខ្មែរ​ម្នាក់​សាក់​រូប Messi លើ​ដៃ

  • 2021-03-19 07:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ខ្មែរ​ម្នាក់​បាន​សម្រេច​ចិត្ត​សាក់​រូប​ខ្សែ​ប្រយុទ្ធ​របស់ Barcelona គឺ Lionel Messi លើ​ដៃ​ ដោយ​ហេតុ​តែ​ស្រឡាញ់​ខ្លាំង​ពេក។

យុវជន​ម្នាក់​នោះ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Sl Meng Lona ហើយ​​ជា​ទៀងទាត់​គេ​តែង​​ចែករំលែក (Share) អំពី​រឿង​ទាក់ទង​នឹង​ Messi ជា​និច្ច។ កាល​ពី​ចុង​ខែ កម្ភៈ​កន្លង​ទៅ​​យុវជន​រូប​នេះ​បាន​បង្ហាញ​រូប​សាក់​លើ​ដៃ​ ដែល​ជា​រូប​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ ពាក់​អាវ Barcelona។

ភ្ជាប់​ជាមួយ​រូប​​គេ​ក៏​បាន​សរសេរ​ផង​ដែរ​ថា៖​ “ដាក់​រូប​អាហ៊ា​នៅ​លើ​ដៃ​មួយ ខ្ញុំ​ជា Fan ផ្កាប់​មុខ​​ហើយ​ជាមួយ Messi...អ្នក​ណាខ្លះ​ Fan Messi ដូច​ខ្ញុំ ផុស​ទៅ​ក្រែង​ Messi នៅ​អេស្ប៉ាញ​បាន​ឃើញ ២៨។០២.២០២១”។ នេះ​ជា​រឿង​កម្រ​មួយ​ដែល​យុវជន​ខ្មែរ​ហ៊ាន​សាក់រូប​កីឡាករ​បាល់​ខ្លួនល្បី ខណៈ​កន្លង​ទៅ​គ្រប់គ្នា​ធ្លាប់តែ​ឃើញ​នៅបរទេស៕

ដោយៈ រតនៈ

មតិយោបល់