• 2021-03-17 07:47:49
  • បាល់ទាត់

Liverpool ​មិន​ពេញ​ចិត្ត​កន្លែង​ហាត់​ថ្មី​តម្លៃ​៥០​លាន​ផោន ​ព្រោះ​មាន​ខ្យល់​ខ្លាំង​ពេក​

  • 2021-03-17 07:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហង្ស​ក្រហម Liverpool ​មិន​ពេញ​ចិត្ត​កន្លែង​ហ្វឹកហាត់​ថ្មី Kirkby របស់​ខ្លួន​ឡើយ ដោយសារ​តែ​កន្លែង​នេះ​មាន​ខ្យល់​បក់​ខ្លាំង​ពេក។

ក្រុម​ធំ Liverpool ​ទើប​តែ​ផ្លាស់​ទៅ​ហ្វឹកហាត់​នៅ​ជំរុំ Kirkby ​នេះ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ទេ។ ក្រោយ​ពី​ទៅ​នោះ​បាន​៤​ខែ ​ស្រាប់​តែ​ពេល​នេះ ​មាន​ដំណឹង​ថា​លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម​ហង្ស​ក្រហម មិន​ពេញ​ចិត្ត​ទីលាន​ហ្វឹកហាត់​ថ្មី​នេះ​ឡើយ ​បើ​ទោះ​ជា​ចំណាយ​ប្រាក់​ដល់​ទៅ​៥០​លាន​ផោន​ដើម្បី​រៀប​ចំ​វា​ឡើង​ក៏​ដោយ។ ក្រុម​ការងារ​ក្លឹប​បាន​បញ្ជាក់​ថា​ទីលាន​ហ្វឹកហាត់​ថ្មី​នេះ ​មាន​ខ្យល់​ខ្លាំង​ពេក​ដែល​ពិបាក​ក្នុង​ការ​ហាត់​ណាស់។​

​ក្លឹប​ចង់​ផ្លាស់​ទៅ​ហាត់​នៅ​កន្លែង​ចាស់​វិញ Melwood ​ដែល​ជា​ទី​កន្លែង​ហាត់​អស់​រយៈ​ពេល​៧០​ឆ្នាំ​មក​ហើយ។ ​ទី​នោះ​មាន​បរិយាកាស​ល្អ ​និង​សមាជិក​ក្រុម​ទាំង​អស់​ពេញ​ចិត្ត​ណាស់៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់