• 2021-03-17 07:32:08
  • ប្រដាល់

សរសើរ! កីឡា​ការិនី MMA រីកា​ វ័យ​៣១​ឆ្នាំ​ហើយ​តែ​រាង​នៅ​តែ​អេម​​ក្នុង​ឈុត​ប៊ីគីនី

  • 2021-03-17 07:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​​គុនចម្រុះ​កាត់​​ថៃ-ជប៉ុន Rika Ishige ទើប​តែ​បង្ហោះ​​រូប​៣​សន្លឹក​​​លើ​ផេក​របស់​ខ្លួន​បង្ហាញ​រាង​ដ៏​ស្រលូនលើ​វា​ខ្សាច់ ជាមួយ​ឈុត​ប៊ីគីនី​។

គេង​ថត​លើ​កន្សែង​ពណ៌​ស​ស្ថិត​លើ​កោះ​ភូកេត Rika បាន​បង្ហាញ​ស្នាម​ញញឹម​ អម​ជាមួយ​រាង​គួរ​ឲ្យ​ទាក់ទង​នៃ​ឈុត​ប៊ីគីនី​ពណ៌​លឿង។ រូប​៣​សន្លឹក​នេះ​ទទួល​បាន​ការ​ Like ដល់​ទៅ ៦,៦K និង​សរសើរ​ជា​ច្រើន​ពី​អ្នក​គាំទ្រ​ថា ស្អាត។

គិត​ទល់​ពេល​បច្ចុប្បន្ន Rika មាន​វ័យ​៣១​ឆ្នាំ​ទៅ​ហើយ និង​ជា​កីឡា​ការិនី​​របស់​ស្ថាប័ន ONE Championship។ នាង​ធ្លាប់​ប្រកួត​គុនចម្រុះ​​នៅ​សង្វៀន​ធំ​មួយ​នេះ​ចំនួន​៩​ប្រកួត​មក​ហើយ ក្នុង​នោះ​ក៏័​ធ្លាប់​ចាញ់​កីឡា​ការិនី​ជើង​ខ្លាំង​កម្ពុជា នៅ ស្រីពៅ​ម្ដង​ដែរ​កាល​ពី​ឆ្នាំ​២០១៩៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់