• 2021-03-16 09:27:49
  • ប្រដាល់

៤​រឿង​សំខាន់​ៗ​អំពី​គូ​ដណ្ដើម​ខ្សែ​ក្រវាត់​រវាង​ Regian Eersel ​និង​ Mustapha Haida

  • 2021-03-16 09:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Regian “The Immortal” Eersel ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Lightweight Kickboxing World Champion ​ត្រូវ​ឡើងការពារ​ខ្សែ​ក្រវាត់​ប៉ះ​គូ​ប្រជែង​​លំដាប់​លេខ​២​ Mustapha “Dynamite” Haida ក្នុង​នាម​ជា​គូ​ឯក​នៅ​ព្រឹត្តិការណ៍​ ONE: FISTS OF FURY III។ ​គូ​ប្រកួត​ទាំង​ពីរ​មាន​ស្ទិល​​ប្រកួត​ខុស​​ៗ​គ្នា​គួរ​ឲ្យ​ចង់​ទស្សនា។

Regian “The Immortal” Eersel

គូ​ប្រកួត​​​​លំដាប់​ពិភព​លោក​នេះ​នឹង​ប៉ះ​គ្នា​​​នៅ​ថ្ងៃ​សុក្រ​ទី ទី ១៩ ​ខែមីនា​ ​ចុង​សប្ដាហ៍​នេះ​នៅ​ ​Singapore Indoor Stadium​ ​​ហើយ​អ្នក​គាំទ្រ​នឹង​បាន​ទស្សនា​សកម្មភាព​ប្រកួត​ឥត​ឈប់ឈរ​មិន​ខាន​តាំង​ពី​ដំបូង​ដល់​ចប់​ការ​ប្រកួត។ ​​អ្នក​ទាំង​ពីរ​​សុទ្ធ​តែ​មាន​ស្ទិល​​​ប្រកួត​ល្អ​រៀងៗ​ខ្លួន។ ​សូម​តាម​​តាម​ដាន​​ រឿង​រ៉ាវ​​សំខាន់​ៗ​ ៤ ​យ៉ាង​ មុន​ជើង​ឯក​​ពិភព​លោក​ប៉ះ​គ្នា​ខាង​ក្រោម។

​Eersel​ មាន​ស្នៀត​គាប​សង្កត់​ដ៏​វ័យ​ឆ្លាត

“The Immortal” ​ជា​អ្នក​ប្រយុទ្ធ​ដែល​មាន​ស្នៀត​គាប​សង្កត់​តាម​ក្បាច់​ទាត់​​ជើង​ដ៏​មាន​ប្រសិទ្ធភាព។ ​ ​ក្បាច់​ទាត់​របស់​គេ​ធ្វើ​ឲ្យ​គូ​ប្រជែង​​ពិបាក​ទប់ទល់​ណាស់។ ​​គេ​អាច​ប្រើ​ស្នៀត​នេះ​​កៀរ​គូបដិបក្ខ​ទៅ​​​​ក្បែរ​កន្លែង​ឲ្យ​ទឹក មុន​ពេល​​​ប្រើ​ក្បាច់​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់។ ​​​​នៅ​ពេល​គូ​ប្រជែង​ព្យាយាម​គេច​ កូន​កាត់​ហូឡង់​-សូរីណាម ​រូប​នេះ​​តែង​តែ​ដើរ​ចូល​ដើម្បី​​ប្រើ​កណ្ដាប់​ដៃ​ធ្ងន់​ៗ,​​ ​​ស្នៀត​ទាត់​ជើង​, និង​​ឡើង​ជង្គង់​​ដ៏​មាន​ថាមពល។ ​ ​

Haida មាន​វិធី​ងាយ​ស្រួល​ក្នុង​ការ​ប្រកួត​

“Dynamite” ​ធ្វើ​បម្លាស់ទី​បាន​ល្អ ​​​ប៉ុន្តែ​ គេ​មិន​មែន​ជា​អ្នក​ដក​ថយ​​​ដើម្បី​ប្រកួត​នោះ​ទេ។ ​កីឡាករ​ប្រើ​ឆ្វេង​រូប​នេះ​​អាច​ប្រើ​ជំហរ​ឆ្វេង​​ដើម្បី​ប្រយុទ្ធ​ឲ្យ​បាន​ល្អ។​ ​អ្នក​ជំនាញ​កណ្ដាប់​ដៃ​ធ្ងន់​សញ្ជាតិ​អ៊ីតាលី​​រីករាយ​​​ដើម្បី​ឲ្យ​គូ​ប្រជែង​បុក​ចូល​ ខណៈ​រូប​គេ​ប្រើ​វិធី​​ឆ្មក់​វ៉ៃ​វិញ​ក៏​មិន​ធម្មតា​ដែរ។ ​នៅ​ពេល​គូ​ប្រជែង​ចូល​​មក​ដើម្បី​​​វ៉ៃ​កៀក Haida ​ក៏​អាច​ចេញ​​ស្នៀត​ខាវ​កណ្ដាប់​ដៃ​ និង ​វាយ​បក​​​កណ្ដាប់​ដៃ​ឆ្វេង​លឿន​ៗ​ទៅ​​វិញ​ ឬ ​វ៉ៃ​កាត់​ឆ្វេង​​ដ៏​គ្រោះ​ថ្នាក់​ផង​ដែរ។ ​ដូច​គ្នា​នេះ​ Eersel ​ត្រូវ​តែ​បារម្ភ​ពេល​ចូល​កៀក​​នេះ​តែ​ម្ដង។​​​

The Immortal​ ​មាន​ជង្គង់​ប្រកប​ដោយ​គ្រោះ​ថ្នាក់

Eersel ​មាន​កម្ពស់​មាន​ប្រៀប​​ដែល​អំណោយ​ផល​សម្រាប់​​អុក​ជង្គង់។ ​ហើយ​​បើ​សិន​មាន​ឱកាស​ ​គេ​នឹង​បំបាក់​គូ​ប្រកួត​ដោយ​ប្រើ​ជង្គង់​ដ៏​ធ្ងន់​ៗ​។ ​ “The Immortal” ​បាន​សម្រួច​ការ​ប្រកួត​នេះ​តាម​រយៈ​​​ស្នៀត​ជង្គង់​របស់​ខ្លួន។ ​​​គេ​អាច​វ៉ៃ​ខាវ ឬ ​វ៉ៃ​ថ្ពក់​ ហើយ​បន្ទាប់​មក​ចូល​អុក​ជង្គង់​ ឬ ​អុក​ជង្គង់​ឆ្វេង​បើ​សិន​រូប​គេ​ដក​ថយ​មក​ក្រោយ​វិញ។

កូន​សិស្ស​មក​ពី​ក្លិប ​Sityodtong Amsterdam មាន​​កម្ពស់​រហូត​ដល់ ​១៨៩​ សង់ទីម៉ែត្រ។ គេ​នៅ​ចាំ​ថា ​​ជង្គង់​​របស់ Eersel ​អាច​ឡើង​ដល់​ចង្កា​របស់​ Nieky “The Natural” Holzken ​ដែល​បាន​​យក​ឈ្នះ​ និង​គ្រង​ខ្សែ​ក្រវាត់​នា​គ្រា​នោះ។ ​បើ​ដៃ​គូ​ហ៊ាន​ប្រហែស​ ​Eersel ​យក​​ស្នៀត​​នេះ​​​បំបាក់​គ្រប់​ពេល​ដោយ​សារ​តែ​ជង្គង់​ឡើង​បាន​ខ្ពស់។ ​​​

‘Dynamite’ ​​មាន​កណ្ដាប់​ដៃ​​ធ្ងន់​មហាសាល​

ខណៈ​ដែល​​ម្ចាស់​ខ្សែ​ក្រវាត់​មាន​ជំនាញ​ជង្គង់​ដ៏​ល្អ​ ​​​​អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ក៏​មាន​ស្នៀត​​​ប្រដាល់​សកល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ផង​ដែរ។ ​មាន​​កីឡាករ​ជា​ច្រើន​​បាន​ចាញ់​ក្រោម​កណ្ដាប់​​ដៃ​ធ្ងន់​ៗ​​​របស់​ Haida ​រួម​មាន​ Daniel “The Rock” Dawson ​កាល​ព្រឹត្តិការណ៍​ ONE: BEYOND THE HORIZON ​ផង​ដែរ។ ​ដូច្នេះ​ Eersel ​ត្រូវ​តែ​​​ការពារ​​​ចង្កា​​ និង​ផ្ទៃ​មុខ​របស់​គេ​ឲ្យ​ល្អ​ជា​រៀងរាល់​ពេល​នៅ​លើ​សង្វៀន។ ម្យ៉ាង​វិញ​ទៀត ​“Dynamite” អាច​ប្រើ​កណ្ដាប់​ដៃ​បាន​ល្អ ​ទោះ​នៅ​ឆ្ងាយ​ ឬ​ជិត​ក៏​ដោយ។

តើ​​ខ្សែ​ក្រវាត់​នៅ​លើ​ម្ចាស់​ដដែល​ ឬ​ ​ប្ដូរ​ម្ចាស់​ថ្មី? ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់