• 2021-03-13 01:32:22
  • បាល់ទាត់

ធ្លាយ​រឿង Juventus ​នឹង​លក់ Ronaldo ​ចេញ ​ក្នុង​តម្លៃ​ត្រឹម​២៥​លាន​ផោន​ប៉ុណ្ណោះ​

  • 2021-03-13 01:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រភព​នៅ​អ៊ីតាលី​បាន​បញ្ជាក់​ថា​ក្រុម Juventus ​ចង់​លក់ Cristiano Ronaldo ចេញ​ហើយ ​ប្រសិន​បើ​មាន​ក្លឹប​ណា​ព្រម​ឱ្យ​ត្រឹម​តែ​២៥​លាន​ផោន​ប៉ុណ្ណោះ​នឹង​លក់​ភ្លាម​តែ​ម្ដង។​

​តាំង​ពី​ផ្លាស់​មក Juventus ​ខ្សែ​ប្រយុទ្ធ Ronaldo ​មិន​ទាន់​បាន​សម្រេច​បំណង​ធំ​ឱ្យ​ក្រុម​បាន​នៅ​ឡើយ​ទេ។ ​ជាក់​ស្ដែង ​បាន​ត្រឹម​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អ៊ីតាលី​ប៉ុណ្ណោះ ខណៈ​ដែល​ពាន​រង្វាន់​ដែល​ក្លឹប​ចង់​បាន UEFA Champions League ​មិន​សម្រេច​ឡើយ។ ផ្ទុយ​ទៅ​វិញ​នៅ​រដូវ​កាល​នេះ ​ថែម​ទាំង​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រោម​ថ្វី​ជើង​ក្រុម Porto ​ផង។ ​

កត្តា​មិន​អាច​ជួយ​ក្រុម​បាន​នេះ​ហើយ ទើប Juventus ​ចង់​លក់ Ronaldo ​ចេញ​នៅ​ចប់​រដូវ​កាល​នេះ​តែ​ម្ដង។ ​ដោយ​តម្លៃ​ខ្លួន​របស់​គេ​ទំនង​ជា​ត្រឹម​២៥​លាន​ផោន​ប៉ុណ្ណោះ។ ដោយ​ឡែក​តម្លៃ​ពលកម្ម​របស់​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​នៅ​អ៊ីតាលី​គឺ​ដល់​ទៅ ២៨​លាន​ផោន​ក្នុង​១​ឆ្នាំ៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់