• 2021-03-11 13:00:15
  • បាល់ទាត់

ឡើង​ដល់​វគ្គ ៨ក្រុម​មែន​ តែ Klopp នៅ​គិត​ថា Liverpool មិន​ទាន់​អាច​ឈ្នះ UCL ទេ

  • 2021-03-11 13:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool បាន​លើកឡើង​ថា ក្លឹប​របស់​លោក​នៅ​មិន​ទាន់​អាច​ឈ្នះ​ពាន​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League នៅ​ឡើយ​ទេ។

លោក​បាន​លើកឡើង​ថា៖ " មូលហេតុ​ដែល​យើង​លេង​ប្រកួត​នេះ [Champions League] ដោយសារ​តែ​យើង​ចង់​ឈ្នះ។ តែ​យើង​មិន​ល្ងង់​ទេ យើង​ដឹង​ខ្លួន​ឯង​ច្បាស់​ថា តាម​រយៈ​ទម្រង់​លេង​នៅ​ក្នុង​រដូវ​កាល​នេះ យើង​មិន​ច្បាស់​ថា យើង​អាច​ពាន​នេះ​បាន​ទេ " ។

លោក​បាន​បន្ត​ថា៖ " យើង​ត្រូវ​តែ​ចាំ​មើល​ការ​ចាំ​ឆ្នោត​រើស​គូ​សម្រាប់​វគ្គ ៨ក្រុម​សិន ហើយ​វា​នឹង​ជា​ប្រកួត​ដ៏​តឹងតែង ទោះ​ជា​យើង​ប៉ះ​នរណា​គេ​ក៏​ដោយ " ។

Liverpool កំពុង​តែ​ឈរ​ ៨ និង​មាន ៤៣ពិន្ទុ នៅ​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស​នៅ​ក្នុង​រដូវ​កាល​នេះ ដោយ​ដាច់​ពិន្ទុ​ពី​ក្លឹប​កំពូល​តារាង Manchester City ចំនួន ២៥ពិន្ទុ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់