• 2021-03-10 10:58:21
  • បាល់ទាត់

យោង Dortmund បាន​ហើយ Haaland វ៉ា​ដាច់​កំណត់ត្រា​របស់​គ្រូ Man Utd បាន​ទៀត

  • 2021-03-10 10:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ន័រវែស​កីឡាករ Erling Braut Haaland រក​បាន​កំណត់ត្រា​ថ្មី​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League ក្រោយ​ស៊ុត​បាល់​ប៉េណាល់ទី​ទាំង​ ២គ្រាប់​ ក្នុង​ប្រកួត​រវាង Dortmund និង Sevilla នៅ​ក្នុង​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​ពាន​លំដាប់​ទ្វីប​មួយ​នេះ។

កីឡាករ​ Dortmund រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​ន័រវែស ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ក្នុង Champions League ជាមួយ​នឹង​គ្រាប់​បាល់ ២០គ្រាប់ ដែល​វ៉ា​ដាច់​លើ​កំណត់ត្រា​ចាស់​ជិត ២០ឆ្នាំ របស់​គ្រូ​ Manchester United បច្ចុប្បន្ន​លោក Ole Gunnar Solskjaer។

លោក Solskjaer កាល​នៅ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​រក​បាន​គ្រាប់​បាល់​សរុប ១៩គ្រាប់ នៅ​ក្នុង​ពាន​អឺរ៉ុប​កំពូល​មួយ​នេះ។

សូម​ជម្រាប​ផង​ដែរ​ថា Haaland នៅ​ពេល​នេះ​ដែរ​រក​បាន​គ្រាប់​បាល់​សរុប ៤៧គ្រាប់ ក្នុង ៤៧ប្រកួត​គ្រប់​កម្មវិធី​របស់​ក្លឹប​ Dortmund ខណៈ​កីឡាករ​រូប​នេះ​រក​បាន​គ្រាប់​បាល់​សរុប ១១៦គ្រាប់​ហើយ​នៅ​ក្នុង​អាជីព​ដ៏​ក្មេង​ខ្ចី​របស់​គេ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់