• 2021-03-09 02:01:49
  • បាល់ទាត់

ក្រោយ​ចូលឈុតធំបឹងកេត វ៉ាំង ដាវីន ប្ដេជ្ញាខំហ្វឹកហាត់ ដើម្បីមានឱកាសបង្ហាញខ្លួន

  • 2021-03-09 02:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបឹងកេតប្រកាសដាក់បញ្ចូលជាសមាជិកឈុតធំ កាលពីពេលថ្មីៗ​កន្លងទៅយុវជន វ៉ាំង ដាវីន បានប្ដេជ្ញាប្រឹងប្រែងហ្វឹកហាត់ ដើម្បីមានឱកាសបង្ហាញខ្លួនញឹកញាប់ និងជួយក្រុមទទួល​បានលទ្ធផលល្អក្នុងឆ្នាំនេះតាមដែលអាចធ្វើបាន។

«គោលដៅបន្ទាប់ ខ្ញុំនឹងខិតខំប្រែងប្រែងហ្វឹកហាត់ ដើម្បីមានឱកាសបង្ហាញខ្លួនឱ្យបានច្រើន និងជួយក្លឹបឱ្យទទួលបានលទ្ធផលល្អនៅក្នុងឆ្នាំនេះទៀត»។ នេះជាការលើកឡើងរបស់ វ៉ាំង ដាវីន។

ទោះបីជាយ៉ាងណា យុវជនមកពីខេត្តកំពង់ឆ្នាំងថា រូបគេនៅខ្វះបទពិសោធដែលចាំបាច់ត្រូវការពេលវេលារៀនសូត្រ និងស្វែងយល់បន្ថែម ដ្បិតការប្រកួតរបស់គេនៅថ្នាលយុវជន មិនសូវមានការប្រកួត​ប្រជែងខ្លាំងក្លាដូចឈុតធំ​។

កីឡាករដ៏ល្អវ័យ១៨ឆ្នាំបានបន្ថែមថា «បាទ​អ្វីដែលខ្ញុំនៅខ្វះខាតនៅស្ទើរ ទីមួយគឺបទពិសោធ​​។ បទពិសោធខ្ញុំ ខ្ញុំធ្លាប់តែលេងនៅយុវជន​ ហើយការប្រកួតប្រជែងល្មម ឥឡូវយើងឡើងមកឈុតធំ ការប្រកួតប្រជែងក៏ខ្លាំង ត្រូវការបទពិសោធច្រើន»។

ដាវីន ពេលប្រកួតមិត្តភាពជាមួយស្វាយរៀង

មកទល់នឹងពេលនេះ យុវជនដែលអាចលេងបានច្រើនតួនាទីដូចជា ការពារ បម្រើការពារ និងបម្រើ​ បានហ្វឹកហាត់ និងលេងជាមួយឈុតធំខ្លះៗហើយ ដោយគេទទួលបានការណែនាំ​ល្អៗ ពីគ្រូបង្វឹក រៀមច្បង និងមិត្តរួមក្រុម។ យ៉ាងណាសម្រាប់តួនាទីនៅឈុតធំ គេមិនទាន់ច្បាស់លេងតំបន់ណាឱ្យប្រាដកនៅឡើយ ដ្បិតគ្រូបង្វឹកកំពុងសិក្សាលើទម្រង់​របស់គេ។

គួរបញ្ជាក់ថា កាលពីខែកក្ដដាឆ្នាំ២០២០ វ៉ាំង ដាវីន បានធ្វើតេស្តជាប់ឈុតយុវជន U18 បឹងកេត និងទទួលបានការសរសើរពីគ្រូបង្វឹក ឈុន សុធារ័ត្ន ថាគេអាចនឹងក្លាយជាគ្រាប់ពូជដ៏ល្អមួយសម្រាប់ក្លឹប និងជម្រើសជាតិកម្ពុជានាថ្ងៃអនាគត ដ្បិតគេមានទេពកោសល្យ និងការខំប្រឹងប្រែង។ អំឡុងពេលនោះដែរ គេក៏មានឈ្មោះធ្វើតេស្ត U19 ដើម្បីជម្រុះត្រៀមការប្រកួត AFC U-19 Championship 2020 ក្នុងចំណោមយុវជនជាង៣០នាក់៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់