• 2021-03-09 02:00:42
  • បាល់ទាត់

Chelsea ​យក​ឈ្នះ​ Everton ​២-០ ​បន្ដ​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន​

  • 2021-03-09 02:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម Everton ​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ​។

​ក្រុម​ខ្លាំង Chelsea ​ពិត​ជា​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​មែន ​ដោយ​អាច​យក​ជ័យជម្នះ​លើ​ក្រុម​កំពុង​ឡើង​ជើង Everton ​បាន​យ៉ាង​ងាយ​ស្រួល។ ​ដោយ​១​គ្រាប់​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Godfrey ​នៅ​នាទី​៣១ និង​១​គ្រាប់​ទៀត​ជា​ការ​ទាត់​ប៉េណាល់ទី​របស់ Jorginho ​នៅ​នាទី​៦៥។ ​

ជ័យជម្នះ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Thomas Tuchel ​បន្ដ​កំណត់ត្រា​មិន​ទាន់​ចាញ់​នោះ​ទេ ​តាំង​ពី​លោក​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម។ ខណៈ​ដែល​ចំណាត់​ថ្នាក់​វិញ​នោះ គឺ​ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង ​មាន​៥០​ពិន្ទុ ​ស្រប​ពេល Leicester ​មាន​៥៣ Man Utd ​មាន​៥៤ ​និង Man City ​មាន​៦៥៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់