• 2021-03-05 02:07:04
  • បាល់ទាត់

Klopp ប្រាប់​មូលហេតុ​ប្ដូរ Salah ចេញ ក្នុង​ការ​ប្រកួត Liverpool ចាញ់​ Chelsea

  • 2021-03-05 02:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Jurgen Klopp បាន​និយាយ​ឲ្យ​ដឹង​ថា លោក​សម្រេច​ចិត្ត​​ប្ដូរ Mohamed Salah ចេញ​នៅ​វគ្គ​ទី​ពីរ​​​ក្នុង​ការ​ប្រកួត​ចាញ់ Chelsea ១-០ ដោយ​សារ​តែ​គេ​មាន​អារម្មណ៍​​មិន​នឹងនរ​។

Liverpool ពេល​នេះ​ចាញ់​៥​ប្រកួត​ជាប់​គ្នា​នៅ​កីឡដ្ឋាន Anfield ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ ហើយ​មាន​មន្ទិល​មួយ​ចំនួន​ហេតុ​អ្វី​បាន​ជា Klopp ប្ដូរ Salah ចេញ​នាទី​៦២។

និយាយ​អំពី​​ការ​ប្ដូរ​នេះ Klopp ឲ្យ​ដឹង​ថា៖ "ពេល​ដែល​កីឡាករ​​​មើល​ទៅ​ហាក់​មាន​អារម្មណ៍​ខកចិត្ត​ វា​មិនមែន​ជា​បញ្ហា​ទេ។ ខ្ញុំ​គួរ​តែ​ផ្លាស់​ប្ដូរ​​កីឡាករ​ផ្សេង ប៉ុន្តែ Salah នៅ​ពេល​នោះ គេ​មាន​អារម្មណ៍​មិន​នឹងនរ​ទេ ដូច្នេះ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​កាន់​តែ​កើន​សម្ពាធ​ទេ”។

នេះ​ជា​ការ​ចាញ់​​៥​ប្រកួត​ជាប់​គ្នា​ក្នុង​ដី​​មិន​ដែល​មាន​ក្នុង​រយៈពេល​១២៩​ឆ្នាំ​សម្រាប់​ហង្សក្រហម។ Liverpool ពេល​នេះ​ធ្លាក់​ដល់​លេខ​៧​ក្នុង​តារាង​ពិន្ទុ Premier League គម្លាត​ពី​ក្រុម​លេខ​មួយ Manchester City ដល់​ទៅ​២២​ពិន្ទុ​ឯណោះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់