• 2021-03-04 11:21:00
  • បាល់ទាត់

នាយក​ Dortmund៖ ខ្ញុំ​នឹង​ត្រូវ​លក់​កីឡាករ​ល្អៗចេញ​ហើយ​ បើ​ស្ថានភាព​នៅ​ដូច​រាល់​ថ្ងៃ​នេះ

  • 2021-03-04 11:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Hans-Joachim Watzke នាយក​ប្រតិបត្តិ​ក្លឹប​ Borussia Dortmund បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​លោក​នឹង​ត្រូវ​លក់​កីឡាករ​ល្អៗខ្លះ​ហើយ​ បើ​ស្ថានភាព​កូវីដ-១៩ ដូច​រាល់​ថ្ងៃ​នេះ​ នៅ​បន្ត​រដូវ​កាល​ក្រោយ​ទៀត​។

លោក​ Watzke បាន​និយាយ​ថា​៖" នៅ​កំឡុង​ពេល​​កូវីដ​ពេល​នេះ​ ខ្ញុំ​មិន​ទាន់​អាច​សម្រេច​ថា​ត្រូវ​វៃ​ចេញ​កីឡាករ​ល្អៗ ដើម្បី​ជួយ​ក្លឹប​ខ្លះ​ឬ​ម៉េច​ទេ​ ព្រោះ​យើង​អត់​ចង់​ធ្វើ​អញ្ចឹង​ទេ​។ សំខាន់​គឺ​យើង​កំពុង​តែ​រក​វិធី​ធ្វើ​ម៉េច​ឲ្យ​រក្សា​ក្រុម​យើង​ដូច​រាល់​ថ្ងៃ​នេះ​ឲ្យ​នៅ​ដដែល​ រី​ឯ​ហិរញ្ញវត្ថុ​ក្លឹប​យើង​ក៏​ត្រូវ​តែ​ធ្វើ​អញ្ចឹង​ដែរ​ "។

លោក​បាន​បន្ត​ថា​៖" តែ​បើ​ស្ថានភាព​ហ្នឹង​នៅ​តែ​បន្ត​ យើង​មាន​តែ​បង្ខំ​ចិត្ត​លក់​កីឡាករ​ល្អៗ​ចេញ​ខ្លះ​ ហើយ​ ព្រោះ​ថា​ទៅ​ខ្ចី​ធនាគារ វា​មិនមែន​ជា​អ្វី​ដែល​យើង​ចង់​ធ្វើ​ទេ​ ដើម្បី​ទ្រទ្រង់ក្លឹប​នោះ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មួយ​រយៈចុងក្រោយ​នេះ កីឡាករ​ Dortmund ដែលមានដូចជាខ្សែ​ប្រយុទ្ធ​ Erling Haaland និងខ្សែ​បម្រើ​ Jadon Sancho ទទួល​បាន​ការ​ចាប់​អារម្មណ៍ច្រើនពីសំណាក់ក្លឹប Man City ក្លឹប Man Utd ក្លឹប Barcelona ក្លឹប​ Real Madrid និង​ក្លឹប​ធំៗជាច្រើន​ទៀត៕​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី