• 2021-03-04 09:27:23
  • ប្រដាល់

ប្រកួត​បន្ទាប់​របស់ Rodtang ទទួល​បាន​តម្លៃ​ខ្លួន​អាច​ទិញ​បាន​ Lexus NX200t មួយ​គ្រឿង

  • 2021-03-04 09:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ Rodtang នឹង​មាន​ភារកិច្ច​​ប្រកួត​បន្ត​ទៀត​នៅ​សង្វៀន ONE Championship ថ្ងៃ​ទី ៧ ខែ មេសា​ខាង​មុខ​ទល់​នឹង​កីឡាករ​អង់គ្លេស Jacob Smith។

​Rodtang ទើប​តែ​​ទទួល​បាន​ជ័យជម្នះ​​លើ​​កីឡាករ​រុស្សី Tagir Khalilov ​ក្នុង​ការ​ប្រកួត​បែប Kickboxing ជា​លើក​ដំបូង​នៅសង្វៀន ONE ដែល​រៀបចំ​នៅ​ប្រទេស​សិង្ហបុរី។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ស្ថាប័ន​ ONE ទើប​តែ​ចេញ​សេចក្ដី​ប្រកាស Rodtang ត្រូវ​បង្ហាញ​មុខ​ជា​ថ្មី​ក្នុង​កម្មវិធី ONE on TNT1 ដែល​ធ្វើ​នៅ​​ប្រទេស​សិង្ហបុរីថ្ងៃ​ទី ៧ ខែ មេសា​ ឆ្នាំ ២០២១។

ក្នុង​ជំនួប​ជាមួយ​រវាង​កីឡាករ​រហស្សនាម "The Iron Man” ទល់​នឹង​ Jacob Smith ប្រកួត​​បែប​មួយ​ថៃ​មិន​ដណ្ដើម​ខ្សែ​ក្រវាត់​ទេ។ សម្រាប់​ប្រកួត​នេះ Rodtang បាន​ទម្លាយ​ថា គេ​ទទួល​បាន​តម្លៃ​ខ្លួន​១,៥​លាន​បាត (​៥​ម៉ឺន​ដុល្លារ)។ សម្រាប់​ទំហំ​ទឹក​ប្រាក់​នេះ​គឺ​អាច​ទិញ​បាន​រថយន្ត Lexus NX220t ​មួយ​ទឹក​​​ប្រភេទ​ធម្មតា​ស៊េរី​ឆ្នាំ​២០១៥​បាន​(សម្រាប់​នៅ​ស្រុក​ខ្មែរ)។

Jacob Smith

Rodtang បច្ចុប្បន្ន​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Muay Thai ប្រភេទ​ទម្ងន់ Flyweight ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មាន​តម្លៃ​ខ្លួន​ខ្ពស់។ មហិច្ឆតា​បន្ទាប់ អ្នក​ប្រដាល់​មក​ពី​ខេត្ត​ Phatthalung ចង់​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ONE Kickboxing៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់