• 2021-03-03 11:46:52
  • បាល់ទាត់

ឡូហ្គោ​ Pirelli នៅ​លើ​អាវ Inter នឹង​លែង​មាន​ទៀត​ហើយ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ

  • 2021-03-03 11:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​កង់ឡាន Pirelli គ្រោង​នឹង​បញ្ចប់​កុងត្រា​ជាមួយ​ក្លឹប Inter Milan នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​នេះ ខណៈ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​សហការ​ជាមួយ​គ្នា​រយៈពេល ២៧ឆ្នាំ​មក​ហើយ នេះ​បើ​តាម​ការ​លើកឡើង​របស់​នាយកប្រតិបត្តិ​ក្រុមហ៊ុន​លោក Marco Tronchetti Provera កាល​ពី​ថ្ងៃ​ទី១ មីនា កន្លង​ទៅ។

លោក​បាន​លើកឡើង​ថា ទោះ​ជា​ក្រុមហ៊ុន​នេះ​ឈប់​មាន​វត្តមាន​នៅ​លើ​អាវ​របស់ Inter Milan ក៏​ដោយ ក៏​នៅ​តែ​បន្ត​សហការ​ជាមួយ​ Inter Milan នៅ​ផ្លូវ​ផ្សេង​។

មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ចិន Evergrande នឹង​មក​ជំនួស Pirelli។

ក្រុមហ៊ុន​កង់ឡាន ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មីឡាន ប្រទេស​អ៊ីតាលី​មួយ​នេះ បាន​ចាប់​ដៃ​ជាមួយ Inter Milan តាំង​ពី​ឆ្នាំ១៩៩៦។ អ្នក​តាម​ដាន​បាល់ទាត់​ភាគច្រើន​សុទ្ធ​តែ​បាន​ឃើញ​ហើយ​ថា កីឡាករ​ល្បីៗ​ដូច​ជា Ronalo ប្រស៊ីល Roberto Carlos ខ្សែ​ស្លាប​ហុល្លង់ Sneijder លើក​ពាន​តូច​ធំ​នៅ​ក្នុង​អ៊ីតាលី និង​ក្នុង​អឺរ៉ុប​ ជាមួយ​អាវ​ខៀវ ឆ្នូត​ខ្មៅ អម​ដោយ​ឡូហ្គោ Pirelli នេះ៕

ប្រភព៖ sportbible ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់