- 2021-03-03 02:19:56
- បាល់ទាត់
ខ្លាំង Man City ឈ្នះ២១ប្រកួតជាប់គ្នា ធ្វើឲ្យលោក Pep នឹកស្មានមិនដល់
- 2021-03-03 02:19:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំង Man City ឈ្នះ២១ប្រកួតជាប់គ្នា ធ្វើឲ្យលោក Pep នឹកស្មានមិនដល់
ចន្លោះមិនឃើញ
Manchester City បានបន្ថែមជ័យជម្នះរបស់ខ្លួន បន្ទាប់ពីយកឈ្នះ Wolves ៤-១ ដែលជាការឈ្នះ២១ប្រកួតជាប់គ្នាគិតគ្រប់កម្មវិធី។
សម្រាប់ជ័យជម្នះ ៤-១ របស់ Man City បីគ្រាប់ចុងក្រោយរបស់ពួកគេរកបាននៅ១០នាទីចុងក្រោយនៃវគ្គទីពីរ។ វាមានន័យថា City មិនរបូតពិន្ទុសោះក្នុងលីគ ចាប់តាំងពីស្មើជាមួយ West Brom កាលពីថ្ងៃទី ១៥ ខែ ធ្នូ ហើយពេលនេះកំពុងដាច់១៥ពិន្ទុឈរកំពូលតារាង។
អំឡុងពេល២១ប្រកួតគិតគ្រប់កម្មវិធី City បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ League Cup, វគ្គ៨ក្រុមចុងក្រោយ FA Cup និងវគ្គ១៦ក្រុមចុងក្រោយ Champions League។ ក្រោយពីទទួលបានជ័យជម្នះលើ Wolves លោក Pep Guardiola បាននិយាយថា ក្នុងពេលរដូវត្រជាក់នៅអង់គ្លេស វាគឺពេលលំបាក ប៉ុន្តែ City អាចធ្វើបានរឿងដ៏អស្ចារ្យ៕