• 2021-03-02 07:56:08
  • ប្រដាល់

ស៊ន​ អេលីត៖​ សិស្ស​ខ្ញុំ​ឡើង​ទៅ​ប្រកួតអត់​មាន​អង្អែល​ៗ​ទេ​

  • 2021-03-02 07:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ ថា​ចំពោះ​ក្លឹប​លោក​ក៏​ដូច​ជា​កូន​សិស្ស​ក្នុង​ក្លឹប​ប្រកួត​ដឹង​តែ​អស់​សមត្ថភាព​ហើយ​ ចាញ់​ ឈ្នះ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​ដាច់ខាត​អត់​មាន​ឡើង​ទៅ​អង្អែល​ៗ​បាន​ទេ។​

លោក ស៊ន​ អេលីត

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​គោល​ការណ៍​ក្លឹប​លោក​គឺ​១ខែ​ប្រកួត​បាន​តែ​២ដង​ប៉ុណ្ណោះ​ ដូច្នេះ​ត្រូវ​តែ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។​ មួយ​វិញ​ទៀត​បើ​ឡើង​ប្រកួត​ត្រូវ​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​អត់​មាន​ឡើង​ទៅ​អង្អែល​ៗ​គ្នា​បាន​ទេ​ មិន​ដូច្នោះ​ចុះ​មក​វិញ​ត្រូវ​មាត់​ហើយ​ និង​អាច​មិន​ចាប់​គូ​ឲ្យ​វ៉ៃ​ទៀត​ផង។​

គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​ឈ្នះ​ ឬ​ចាញ់​ជា​រឿង​ធម្មតា​ សុំ​តែ​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ទៅ។​ ប្រាក់​ឧបត្ថម្ភ​​ពី​ក្លឹប​ចាំ​ប្រគល់​ជា​ស្រេច​ ដូច្នេះ​ហើយ​ត្រូវ​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព។​

កូនសិស្សលោក​ អេលីត (ក្រហម)
លោក ស៊ន អេលីត និងសិស្ស

រំលឹក​ដែរ​ថា​ លោក​ ស៊ន​ អេលីត​ ជា​គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ នាយដ្ឋានអង្គរក្ស។​ ក្លឹប​ប្រដាល់​មួយ​នេះ​បាន​ប្រកាស​ហើយ​ថា​ កីឡាករ​កម្រិត​ A ​ឈ្នះ​សន្លប់​បាន​ប្រាក់​ឧបត្ថម្ភ​ ៥០០​ដុល្លារ​ តែ​បើ​ឈ្នះ​ពិន្ទុ​បាន​ ៣០០​ដុល្លារ​ និង​កម្រិត​ B C​ ប្រាក់​ឧបត្ថម្ភ​ខុសគ្នា​ទៅ​តាម​ហ្នឹង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់