- 2021-03-01 07:44:35
- បាល់ទះ
ស៊ូ ម៉េងឃាង ថាអ្នកប៉ះសេល្អត្រូវមានភាពវ័យឆ្លាត និងចេះមើលស្មាត់
- 2021-03-01 07:44:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូ ម៉េងឃាង ថាអ្នកប៉ះសេល្អត្រូវមានភាពវ័យឆ្លាត និងចេះមើលស្មាត់
ចន្លោះមិនឃើញ
ទម្រាំក្លាយជាអ្នកប៉ះសេមានឈ្មោះបោះសំឡេង នៅក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងពេលបច្ចុប្បន្នកីឡាករ ស៊ូ ម៉េងឃាង បានខិតខំប្រឹងប្រែងនិងចំណាយពេលអស់រាប់ឆ្នាំ បើគិតចាប់ពីឆ្នាំ២០១១មក។ ជាមួយនឹងបទពិសោធជោគជាំ ម៉េងឃាង បានចែករំលែកថាដើម្បីក្លាយជាអ្នកប៉ះសេល្អមួយរូប អ្នកនោះឯងចាំបាច់ត្រូវមានភាពឆាតវ័យ និងត្រូវចេះយល់ចិត្តស្មាត់បំផុត។
អ្នកប៉ះសេដៃទី១ដ៏ល្អមកពីខេត្តកំពង់ចាម បានឱ្យដឹងដូច្នេះថា ៖«អ្នកប៉ះសេអ្វីសំខាន់ជាងគេគឺគំនិត ត្រូវមានភាពវ័យឆ្លាត ត្រូវមើលស្មាត់ហ្នឹងចូលចិត្តវៃបាល់ម៉េច សម្រាប់ប៉ះសេចំណុចកន្លែងហ្នឹងគឺសំខាន់ជាងគេ ឧទាហរណ៍ស្មាត់ដឺមីធារិទ្ធ គាត់អត់ស៊ីបាល់ខ្ពស់ទេ អ៊ីចឹងលើកទាបបន្តិចទើបគាត់វៃបាន»។
មិនត្រឹមតែប៉ុណ្ណោះទេ បើអ្នកប៉ះសេចេះកែបាល់ម៉ូវេពីមិត្តរួមក្រុមបានស្អាត និងចេះលើកដាច់រនាំងគូបដិបក្សទៀតនោះ គឺកាន់តែល្អប្រសើរ។
បើតាមសម្ដីរបស់កីឡាករវ័យ២៨ឆ្នាំ រូបគេស្រលាញ់ជំនាញប៉ះសេតាំងពីក្មេងមកម្ល៉េះ ដូច្នេះហើយគេខំប្រឹងប្រែង តស៊ូអត់ធ្មត់ និងគោរពវិន័យរបស់ក្លឹបទើបមានថ្ងៃនេះ។
ប៉ះសេជាជំនាញមួយពិបាកក្នុងប្រភេទកីឡាបាល់ទះ ហើយកម្ររមានអ្នកចង់លេងតំណែងនេះណាស់ ដ្បិតត្រូវហ្វឹកហាត់ច្រើន បើធៀបនឹងជំនាញផ្សេងទៀត។ ទោះបីជាពិបាកបន្តិចក្ដី អតីតកីឡាករខេត្តកំពងចាមយល់ឃើញថា វាជាជំនាញមួយល្អ ហើយក្មេងៗជំនាន់ក្រោយ អាចនឹងមានឱកាសលេងឱ្យក្លឹបអាជីពនានា បើពួកគេចេះច្បាស់ ព្រោះគេភាគច្រើនផ្ដោតតែលើជំនាញស្មាត់។ នេះជាការបញ្ជាក់បន្ថែមរបស់ ម៉េងឃាង។
អំឡុងឆ្នាំ២០១១ ដល់ ២០១២ កីឡាករមានបទពិសោធក្រាស់ក្រែលលើវិធីបាល់ទះ ស៊ូ ម៉េងឃាង លេងឱ្យក្រុមកំពង់ចាម ចំណែកឆ្នាំ២០១៥ ដល់ ២០១៦ គេហ្វឹតហាត់និងលេងនៅក្លឹបបាល់ទះក្រសួងមហាផ្ទៃ។ ហាត់នៅក្លឹបក្រសួងមហាផ្ទៃបានមួយឆ្នាំ គេក៏ឈប់សម្រេចឈប់មួយរយៈ ដើម្បីការសិក្សាបញ្ចប់ថ្នាក់ទី១២។ លុះដល់ឆ្នាំ២០១៩ ទើបរូបគេចូលហាត់នៅក្លឹបស្នងការនគរបាលរាជធានីភ្នំពេញរហូតដល់សព្វថ្ងៃ៕