• 2021-03-01 05:54:08
  • បាល់ទះ

ចេះដាក់ខ្លួនល្អ​! គួន ​ម៉ុម តប​​ខំមិន Fan ម្នាក់​​​​ ដែល​ថា​​​ខ្លួន​អន់​ជាង​ស្មាត់​​ធំ​ៗ​ទាំង​នេះ​

  • 2021-03-01 05:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ស្មាត់​ស្ដាំ​របស់​ក្លឹប​បាល់ទះ​វិសាខា គួន ម៉ុម បាន​ឆ្លើយ​ទៅ​កាន់​ខំមិន Fan ម្នាក់​ថា «​​ខ្ញុំ​​អន់​ណាស់ កុំ​យក​ខ្ញុំ​ទៅ​​ប្រដូច​​ជា​មួយ​ពួក​គាត់​អី​» ។

​ការ​និយាយ​បែប​នេះ​ក្រោយ​មាន​អ្នក​គាំទ្រ​ម្នាក់​​បាន​ ខំមិន បែប​នេះ​ថា « ចាញ់ ​ឌូក យុន វ៉ា រាជ ដាច់​ហើយ​​ គួន ម៉ុម ហ្នឹង​នោះ» ។ ​ស្មាត់​ធំ​ៗ​ទាំង​នេះ​​គឺ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ​គ្រាន់​តែ​លេង​ឲ្យ​ក្លឹប​ផ្សេង​ៗ​គ្នា​ប៉ុណ្ណោះ។

​ឌូក ជា​កីឡាករ​របស់​ក្លឹប​ កង​ពល​ធំ​អន្តរាគមន៍​លេខ ៣ ​ស្រប​ពេល​​ យុន ជា​កីឡាករ​របស់​ក្លឹប​ស្នងការ​រាជធានី​ភ្នំពេញ ​ខណៈ វ៉ា ជា​​អតីត​កីឡាករ​អង្គរក្ស បច្ចុប្បន្ន​ឈប់​ហើយ រាជ ជា​កីឡាករ​អង្គរក្ស ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់